សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិន ត្រូវបិទបញ្ចប់នៅថ្ងៃនេះ ប្រកបដោយភាពជោគជ័យ នាពនាព្រឹកថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ អញ្ជើញចូលរួមដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីឯក WEI WENHUI មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ក្នុងពិធីបិទសមយុទ្ធ«នាគមាសឆ្នាំ2025» បន្ទាប់ពីកងទ័ពកម្ពុជា និងចិន ជាង2ពាន់នាក់ធ្វើសមយុទ្ធរួមគ្នាយៈពេល15ថ្ងៃពោលគឺចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី28ឧសភា ទទួលលទ្ធផលយ៉ាងត្រចះប្រចង់ប្រកបដោយផ្លែផ្កាផងដែរ ។
#dolynews