ឃាត់ខ្លួនមន្រ្តីនគរបាល2នាក់ទៅតុលាការពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។
រាជធានីភ្នំពេញ : អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល2នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។
បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី26 ខែឧសភា ឆ្នាំ2025នេះ ថា ជនសង្ស័យទាំង2នាក់ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងសូកប៉ាន់ និងបទសម្អាតប្រាក់ តាមមាត្រា 32 នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា27 មាត្រា605 នៃក្រមព្រហ្មទណ្ឌ និងមាត្រា38 នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
#dolynews