នាព្រឹកថ្ងៃអង្គារ ទី20 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកា ជូនដល់កងទ័ពជួរមុខ ដែលបាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ5 ខេត្តបាត់ដំបង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យភូមិភាគ5 ចំនួន 5លានរៀលផងដែរ។
#dolynews

