នារសៀលថ្ងៃសុក្រ ទី9 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បឋមអំពីការរៀបចំលំនៅឋានបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋភៀសសឹក ( ក្រុមទី2និងក្រុមទី3 ) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
#dolynews

