សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិតថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយដែលមានជាធរមាន បើទោះបច្ចុប្បន្នកម្ពុ ជានិងថៃមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងក្តី។
#dolynews
