មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា

 

រាជធានីភ្នំពេញ : លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។

លោកបណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោលចូលក្នុងដែនអធិប
តេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារកំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ។

សូមបញ្ជាក់ថា ក្នុងនាមក្រសួងព័ត៌មាន បណ្ឌិត ឆាយ សុផល បានចូលរួមពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi ចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥ ដែលមានអ្នកសារព័ត៌មានរាប់ពាន់នាក់មកពីជុំវិញពិភពលោក៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *