Update ឯកឧត្តម ផន រឹម ចាត់ទុក្ខថាសកម្មភាពរបស់លោក អ៊ឹម គឹមសួរ ជាសកម្មភាពមិនសមរម្យ ចំពោះឥរិយាបថមិនគប្បី !

 

ខេត្តកណ្តាល ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាយើងតាមតេឡេក្រាម ចំពោះលោក អ៊ឹម គឹមសួរ ជាអនុប្រធានការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅព្រឹកថ្ងៃ3 ខែធ្នូ ឆ្នាំ2025នេះថា តាមពិតទៅរូបភាពនេះជារូបភាពចាស់ទេ រូបភាពនិងកើតឡើងតាំងពីក្នុងអំលង់ឆ្នាំ2022មកម្លេស ហើយរូបភាពនិងត្រូវបានថតដោយមន្ត្រីដែរធ្វើការជាមួយគ្នា ហើយតាមការសាកសួរមន្ត្រីដែលត្រូវបានរិះគន់និង គឺធ្វើឡើងក្នុងពេលបាយថ្ងៃហើយ គាត់ទៅសម្រាកនៅក្នុងបន្ទុបដាក់ឯកសារ មិនមែនជាកន្លែងបម្រើសេវាកម្ម ឬបម្រើប្រជាពលរដ្ឋអីទេ យើងចាត់ទុក្ខថាសកម្មភាពនេះ ជាសកម្មភាពមិនសមរម្យ ហើយទទឹមនិងយើងក៍បានហៅគាត់មកសួរនាំ គាត់ក៍បានទទួលស្គាល់ចំពោះឥរិយាបថមិនសមរម្យនេះ លោក អ៊ឹម គឹមសួរ ក៍បានធ្វើការសំទោសទៅដល់បងប្អូនប្រជាពលរដ្ឋចំពោះកំហុសឆ្កងដោយអចេតនាដែលកើតឡើងកន្លងទៅនេះ។

សូមជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នារិះគន់ ក្រោយឃើញវីដេអូខ្លី បង្ហាញពីមន្រ្តីរូបនេះអង្គុយដាក់ជើងលើតុការងារ និងចាត់ទុកថា ជាឥរិយាបថមិនសមរម្យក្នុងនាមជាមន្រ្តី៕

ដោយឡែកលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅព្រឹកថ្ងៃដ៍ដែលនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីលោកបាននៅឡើយទេ ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *