នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងលោកជំទាវ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងស្រុកកញ្ជ្រៀច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកពលទោ នី ពិសី នាយក្រុម១ អនុសេនាតូចកាំភ្លើងត្បាល់ អនុសេនាធំគាំទ្រវរសេនាតូចលេខ៤៤៧ បម្រើការនៅអង្គភាពកងពលធំអន្តរាគមន៍លេខ២៤៧ ចំណុះតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម សួន សុម៉ាលីន ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៤០លានរៀល, ថវិការបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមទាំងថវិកាឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំនួន ១០លានរៀល, ថវិការរបស់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥លានរៀល និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចំនួន ៥លានរៀល ប្រគល់ជូនក្រុមគ្រួសារនៃសព នៅភូមិឫស្សីទន្លេ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕
#dolynews

