លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជូនឈ្មោះ ហ៊ុនហេង ទៅតុលាការព្រឹកនេះនឹងអនុវត្តវិន័យនគរបាលជាតិគឺបណ្ដេញចេញពីក្របខ័ណ្ឌ
រាជធានីភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំបាទសូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី15 05 2025 មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានី 1នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។
សូមជម្រាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និង មូលដ្ឋាន ចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្ន(ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត(បទល្មើស)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍នូវវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ សូមមហាជនជូនជ្រាបជាព័ត៌មាន និងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ) ។
ខ្ញុំសូមគោរពអរគុណ និងសូមអរគុណ បាទ។
#dolynews