ជនបរទេសចំនួន 290នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនិងស្នាក់នៅ ធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

 

ខេត្តព្រះសីហនុ : តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត290នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបរទេសពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។

សូមជម្រាបជូនថា ការរកឃើញនេះផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័រឿងជម្លោះសាសនា កាលពីប៉ុន្មានថ្ងៃមុននេះ។

គួររំលឹកផងដែរថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2025នេះ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

យ៉ាងណាមិញ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មានទទួល បានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ គឺរកឃើញជនជាតិប៉ាគីស្ថាន 216នាក់ បង់ក្លាដេសចំនួន 68នាក់ និងជនជាតិនេប៉ាល់ចំនួន 6នាក់ សរុបចំនួន290នាក់ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ចំនួន58នាក់ដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *