គិតត្រឹមពេលនេះសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញខុសច្បាប់មិនមានបង្កាន់ដៃពន្ធ ជាច្រើនមុខនៅខណ្ឌមានជ័យ

 

រាជធានីភ្នំពេញ ៖ នារសៀលម៉ោង 14: 30នាទី ថ្ងៃទី4 ខែតុលា ឆ្នាំ2025នេះ ចំណែកក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ រដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី1 នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ 1000 ស្ថិតនៅ ផ្លូវ 38C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យ៉ាងណាមិញសកម្មភាពត្រួតពិនិត្យនេះ មានការសហការយ៉ាងជិតស្និទ្ធពីតំណាងម្ចាស់ទំនិញ និងកម្លាំង រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យអនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងនោះ។

សូមជម្រាបជូនថាក្នុងកំឡុងពេលត្រួតពិនិត្យ មន្ត្រីបានរកឃើញទំនិញអត់ពន្ធជាច្រើនប្រភេទដែលនាំចូលពីប្រទេសថៃ និងនាំចូលពីប្រទេសចិនដែលរួមមាន៖

1- ប្រហិតសាច់ភ្លាម LUF ចំនួន 552 កេស (5,520 គីឡូក្រាម)

2- ប្រហិតដង្កៀបក្តាម F ចំនួន 224 កេស (2,440 គីឡូក្រាម)

3- ប្រហិតបង្កង PFFP ចំនួន 112 កេស (1,120 គីឡូក្រាម)

4- ប្រហិតបង្គា PFP ចំនួន 618 កេស (4,180 គីឡូក្រាម)

5- ប្រហិតម៉ាតី ចំនួន 104 កេស (1,040 គីឡូក្រាម)

6- ប្រហិតតៅហ៊ូ ចំនួន 60 កេស (600 គីឡូក្រាម)

7- ផ្លែប៉ោម នាំចូលពីប្រទេសចិន ចំនួន 6,665 កេស (50,985 គីឡូក្រាម)
សរុបទំនិញទាំងមូលមាន 8,335 កេស ស្មើនឹង 76,885 គីឡូក្រាម។

តាមការបំភ្លឺរបស់ម្ចាស់ទំនិញ និងការស្រាវជ្រាវរបស់មន្ត្រីគយ-រដ្ឋាករ បានរកឃើញថា ទំនិញទាំងនេះមិនមានបង្កាន់ដៃពន្ធនាំចូលនោះទេ ដោយឡែក មន្ត្រីគយ-រដ្ឋាកររួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេច បិទឃ្លាំងខាងលើជាបណ្តោះអាសន្ន ដើម្បីរង់ចាំការចុះពិនិត្យបន្ថែមពីមន្ត្រីជំនាញ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *