នាព្រឹកថ្ងៃទី30 ខែកញ្ញា ឆ្នាំ2025នេះ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ 46 នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ 47 ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។
#dolynews