នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយជូនអគ្គនាយកដ្ឋានពន្ធនាគារ

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា ប្រគល់អំណោយជូនអគ្គនាយកដ្ឋានពន្ធនាគារ


ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់សម្ភារៈជូនអគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់បន្តចែកជូនដល់ពន្ធនាគាររាជធានី-ខេត្ត មណ្ឌលអប់រំកែប្រែទាំង៤ និងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ភារៈដែលប្រគល់ជូនអគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ ឈុតការពារបាតុកម្ម ចំនួន ៣០០ឈុត ខែលការពារ ចំនួន ៣០០ឈុត ដំបងជ័រ ចំនួន ៣០០ឈុត ដំបងរលាស់ ចំនួន ៣០០ឈុត និងខ្នោះដៃ ចំនួន ៦០០ឈុត៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *