ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan

ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan

តាមឯកសារដែលប្រកាសតាមវេបសាយនៃរដ្ឋាភិបាលចិននាថ្ងៃទី9 ខែកញ្ញា ឆ្នាំ2025នេះ បានបង្ហាញថាក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការកសាងតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan។

ឯកសារបានបង្ហាញថានេះគឺជាវិធានការដែលផ្តល់ការធានាដ៏សំខាន់សម្រាប់ការ ការពារពិធកម្មស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់កោះHaungyan។ ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការកំណត់
នៃ«លក្ខន្តិកៈស្តីពីតំបន់ការពារធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិនជាដើម» ដើម្បីបង្កើនការគ្រប់គ្រងនិងអនុវត្តច្បាប់ចំពោះសកម្មភាពល្មើសច្បាប់គ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ។

នៅយប់ថ្ងៃទី10 ខែកញ្ញា រដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានប្រកាសពីទំហំផ្ទៃដីនិងក្របខ័ណ្ឌនៃតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan៖តំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan ស្ថិតនៅទីក្រុងSansha ខេត្តHainanដែលមានទំហំផ្ទៃដី3523.67ហិកតា ក្នុងនោះទំហំផ្ទៃដីតំបន់ស្នូលមាន1242.55ហិកតា និងទំហំផ្ទៃដីពិសោធន៍2281.12ហិកតាដែលផ្តោតសំខាន់លើការការពារប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *