នារសៀលថ្ងៃចន្ទ ទី1 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបគ្រូ និងនិស្សិតនគរបាលអាហារូបករណ៍ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន 18នាក់ ចូលជួបសម្តែងការគួរសម និងជម្រាបលា ដើម្បីទៅសិក្សានៅសាធារណរដ្ឋតួកគី ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាដល់គ្រូ និងនិស្សិតទាំង 18នាក់ ដោយក្នុងម្នាក់ៗ ចំនួន 1០០០ដុល្លារផងដែរ។
#dolynews