នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសឧបត្ថម្ភជាថវិកាសរុបចំនួន ១,៨០០,០០០,០០០៛ (មួយពាន់ប្រាំបីរយលានរៀល) ហើយ!
រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ ដែលកំពុងប្រយុទ្ធប្រកបដោយវីរៈភាពក្នុងការអនុវត្តម៉ឺងម៉ាត់បទបញ្ជាដែកថែប សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។
ដើម្បីសម្រួលជីវភាព និងលើកទឹកចិត្តនាយទាហាន នាយទាហានរង និងពលទាហានកម្លាំងជួរមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,៨០០,០០០,០០០៛ (មួយពាន់ប្រាំបីរយលានរៀល) ស្មើនឹង ៤៥០,០០០ ដុល្លារ ដល់អង្គភាពចំនួន ១៨ ដោយក្នុងមួយអង្គភាព ១០០,០០០,០០០៛ (មួយរយលានរៀល) ស្មើនឹង ២៥,០០០ដុល្លារ រួមមាន៖
១ . កងពលតូចលេខ ៤២
២ . កងពលតូចលេខ ៤
៣ . កងពលតូចលេខ ៥
៤ . យោធាខេត្តឧត្តរមានជ័យ
៥ . កងពលតូចលេខ ៧
៦ . កងពលតូចលេខ ៨
៧ . កងពលតូចលេខ ៩
៨ . កងពលតូចលេខ ៤១
៩ . កងពលតូចលេខ ៦
១០. កងពលតូចលេខ ១២៨
១១. កងពលតូចលេខ ២១
១២. កងពលតូចលេខ ៩១១
១៣. កងពលតូចលេខ ១
១៤. បញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ
១៥. បញ្ជាការដ្ឋានកាំភ្លើងធំជើងគោក
១៦. បញ្ជាការដ្ឋានរថគ្រោះអគ្គបញ្ជាការ
១៧. បញ្ជាការដ្ឋានអង្គរក្ស
១៨. យោធាខេត្តព្រះវិហារ ។
#dolynews