នាព្រឹកថ្ងៃទី25 ខែកក្កដា ឆ្នាំ2025នេះ ប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគឈាម ដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី
រាជធានីភ្នំពេញ : លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រមុខទ័ពអាវស (ក្រុមគ្រូពេទ្យ ) ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន, តាមរយៈទំព័រហ្វេសប៊ុកផ្លូវការបានថ្លែងយ៉ាងម៉ើងម៉ាត់បំផុត ដូចភាសាកងទ័ព៖
សូមជម្រាបជូនថា ” ក្រុមកងទ័ពអាវសពួកយើងនៅជួរក្រោយត្រៀមខ្លួនជានិច្ច” ក្នុងន័យដ៏មានអត្ថន័យនេះ លោកជំទាវអំពាវដល់ បងប្អូនចូលរួមអោយបានច្រើន៖ “ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនូវពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2025 វេលាម៉ោង 9.០០ ព្រឹក រហូតដល់ម៉ោង 17.០០ ល្ងាច នៅកោះពេជ្រ អគារ JKL សូមអរគុណ “ ។
យ៉ាងណាមិញ ហាក់ដូចអ្វីដែលរៀបចំមុន បងប្អូនយុវជន យុវនារី ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម យ៉ាងច្រើនកុះករដែលនេះសបញ្ជាក់ពីស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ទឹកចិត្តអង់អាចទោះមិនស្ថិតនៅជួរមុខ ស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវ ឈ្លានពាន ។
សូមបញ្ជាក់ថា ស្ត្រីទីមួយនៃកម្ពុជា មិនមែនបណ្តុះស្មាតី លើកទីមួយឡើយ គឺលោកតែងប្រាស្រ័យផ្សារភ្ជាប់ជាមួយសង្គមកម្ពុជាក្នុង ពេលមានបញ្ហាប្រឈម ដូចយ៉ាងសម័យកូវីដ-19 លោកជំទាវបានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី25កក្កដានេះ “ទឹកចិត្តមនុស្សធម៌និងស្រលាញ់ជាតិ របស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនាព្រឹកនេះក្នុងការចូលរួមបរិច្ចាកឈាម។ សូមមេត្តាចូលរួមអោយបានច្រើនកុះករ ” ៕
#dolynews