ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងខេត្តកណ្តាលចាប់ជនសង្ស័យជនបរទេស491នាក់ធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។

ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងខេត្តកណ្តាលចាប់ជនសង្ស័យជនបរទេស491នាក់ធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។

កណ្តាល ថ្ងៃទី17 ខែកក្កដា ឆ្នាំ2025នេះប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online Scams។

សូមជម្រាបជូនថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសជាជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា បង់ក្លាដេស មីយ៉ាន់ម៉ា សរុបចំនួន 491នាក់ ក្នុងនោះមានស្ត្រីចំនួន36នាក់ ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន 28គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ 2គ្រឿង រថយន្តប្រភេទទេសចរណ៍26គ្រឿង ធំ1គ្រឿង និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន ម៉ូនីទ័រ ចំនួន 78គ្រឿង ធុងCPU ចំនួន 10គ្រឿង ទូរស័ព្ទដៃចំនួន 77គ្រឿង ដុំទប់ភ្លើង ចំនួន2គ្រឿង key board ចំនួន 49គ្រឿង ទូរទស្សន៍ចំនួន 1គ្រឿង និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *