នាព្រឹកថ្ងៃទី16 ខែមិថុនា ឆ្នាំ2025នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទការនាំចូលបន្លែនិងផ្លែឈើទាំងអស់ នៅថ្ងៃស្អែកបើមិនដូច្នោះទេលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ។ សម្ដេចតេជោបានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម។
#dolynews