សូមជម្រាបជូនថាកិច្ចប្រជុំ ( JBC ) រវាងកម្ពុជា-ថៃ ដែលប្រើរយៈពេល2ថ្ងៃ បានឯកភាពអនុម័តលើរបៀបវារៈចំនួន4
ទី1- ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី4 របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន ( JTSC ) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី14 ខែកក្កដា ឆ្នាំ2024 នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ទី2- ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ2003 ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន2 ក្នុងចំណុច4 នៃ TOR ។
ទី3- ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់ ។
ទី4- ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី4 និងកិច្ចប្រជុំពិសេសរបស់ ( JBC ) ឆ្នាំ2009 ។
#dolynews