ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៥៤៤នាក់ នៅស្រុកស៊ីធរកណ្តាល

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) ដឹកនាំចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ ចំនួន ៥៤៤នាក់ នៅស្រុកស៊ីធរកណ្តាល

ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមការងារសិក្ខាសាលា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលា លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារសិក្ខាសាលា និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៥៤៤នាក់ មកពីវិទ្យាល័យ ព្រៃដើមថ្នឹង និងវិទ្យាល័យ ព្រែកសណ្តែក ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ វណ្ណៈ ប្រធានការិយាល័យអប់រំ និងយុវជន និងកីឡាស្រុកស៊ីធរកណ្តាល។

សិក្ខាសាលានេះ រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សហការជាមួយក្រុមការងារអភិវឌ្ឍយុវជនស្រុកស៊ីធរកណ្តាល ដែលធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) និងលោក សក ឡី នៅបរិវេណវិទ្យាល័យ ព្រៃដើមថ្នឹង៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *