ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាម ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតបានរៀបចំឡើងនៅទីលានធានអានមេនដោយមានការចូលរួមពីសំណាត់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួម។ នៅវេលាម៉ោង១០ព្រឹកពិធីដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនប្រជាជនចិនបានចាប់ផ្តើមជាផ្លូវការ។ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃប្រទេសចិន ដូចជាលោកXi Jinpingជាដើមបានអញ្ជើញឡើងទៅឈរនៅមុខស្តូបអនុស្សាវរីយ៍និងដើមរយឺតៗជុំវិញស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់វីរជន។ ឆ្នាំនេះជាខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធបង្ហូ ឈាមដ៏លំបាកលំបិន ប្រជាជនចិនទទួលបានជ័យជម្នះពេញលេញជាលើកដំបូងក្នុងការប្រឆាំងនឹងការឈ្លានពានរបស់បរទេសក្នុងសហសម័យ ដែលបានត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់មជ្ឈិមចិន ដែលមានលោកXi Jinpingជាប្រមុខស្នូល បក្សទាំងមូល យោធាទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសកំពុងបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅមុខដោយអង់អាចក្លាហាន រួមសាមគ្គីគ្នាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕ #dolynews
Category: ព័ត៌មានអន្តរជាតិ
កម្មវិធីល្អៗរបស់ CMG ចាក់បញ្ចាំងនៅហុងកុង
ក្នុងឱកាសខួប ៧៦ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់បញ្ចាំងនិងតាំងបង្ហាញនៅតំបន់រដ្ឋបាលពិសេសហុងកុងនៅថ្ងៃទី ២៩ ខែកញ្ញា។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗចំនួន ៩ នៃ CMG បានបញ្ចាំងក្នុងពេលតែមួយ ដើម្បីកំដរអ្នកក្រុងហុងកុងគ្រប់រូបរីករាយឆ្លងថ្ងៃខួបកំណើតរបស់មាតុប្រទេស។ សូមបញ្ជាក់ថា ភាពយន្តនិងកម្មវិធីទូរទស្សន៍ល្អៗដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) មានខ្លឹមសារសម្បូរបែប ដែលចែកជាប្រភេទជាច្រើនដូចជាភាពយន្តឯកសារ ភាពយន្តទូរទស្សន៍ស្តីពីប្រធានបទពិសេសជាដើម ដែលនឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ៣០ ខែកញ្ញាតទៅនៅតាមសាលាឧត្តមសិក្សារបស់ហុងកុង ស្ថាប័នស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ហុងកុង។ កម្មវិធីដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ទាំងនេះ បានប្រើកញ្ចក់កាមេរ៉ាទៅផ្តិតយកការប្រែប្រួលនៃយុគសម័យ…
ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន
ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤៤៦នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលដ៏ច្រើននៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ចនៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែងនៅភូមិភាគស្វយ័ត Xinjiang ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលសំខាន់នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន៖ ការលើកកម្ពស់កម្រិតវេជ្ជសាស្ត្រជាបន្តបន្ទាប់(៨២,១ភាគរយ) ការធានាសិទ្ធិទទួលបានការអប់រំរបស់ប្រជាជន (៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ)…
វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម
វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជាភូមិភាគស្វយ័តមួយក្នុងចំណោមភូមិភាគស្វយ័តទាំង៥របស់ប្រទេសចិនដោយផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់ និងទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។ បន្ថែមពីលើនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងដែលមានផ្ទៃដី១.៦៦៥លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនចិនរស់នៅប្រមាណជាង២៥លាននាក់បានប្រកាន់ខ្ជាប់នូវមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានលើកទឹកចិត្តដល់ភូមិភាគនេះក្លាយជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិវៃវូអឺនិងបណ្តាជនជាតិដទៃទៀតរបស់ប្រទេសចិននៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍប្រទេសចិនកាន់តែខ្លាំងក្លានិយាយរួម ជាក់ស្តែង «សៀវភៅស»ដែលមានចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី» ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដោយបានលាតត្រដាងយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។ ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា…
វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu លោកLi Shuleiអញ្ជើញចូលរួមនិងប្រកាសការបើក
វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu លោកLi Shuleiអញ្ជើញចូលរួមនិងប្រកាសការបើក នាថ្ងៃទី១៣ ខែកញ្ញា វេទិកាខ្លាឃ្មុំផេនដាមាសអន្តរជាតិឆ្នាំ២០២៥បើកធ្វើនៅក្រុងChengdu លោក Li Shulei សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអញ្ជើញចូលរួមនិងប្រកាសការបើក។ ភ្ញៀវកិត្តិយសចិននិងបរទេសបានសម្គាល់ថា អរិយធម៌ចម្រុះគឺជាធាតុដើមនៃពិភពលោក ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាគឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍនៃអរិយធម៌ ក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ និងការអភិវឌ្ឍពិភពលោកប្រកបដោយសន្តិវិធី។ ការឆ្លើយតបបញ្ហាប្រឈមរួមនិងការឆ្ពោះទៅអនាគតដ៏ល្អប្រសើរគឺមិនអាចឃ្លាតឆ្ងាយពីកម្លាំងនៃអរិយធម៌និងវប្បធម៌។ គួរតែប្រកាន់ខ្ជាប់និងផ្សព្ធផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងឡាយ កសាងយន្តការសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញឱ្យអរិយធម៌ខុសគ្នា ទទួលយក រួមបញ្ចូល យោងគ្នា តាមរយៈការរួមរស់ដោយស្មើភាពនិងការរៀនសូត្រពីគ្នា។ គួរតែធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិមានភាពកាន់តែស៊ីជម្រៅលើវិស័យអប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ប្រព័ន្ធសារព័ត៌មានជាដើម ដើម្បីជំរុញបន្ថែមទៀតនូវការរួមបញ្ចូលគ្នារវាងវប្បធម៌នៃប្រទេសនានា និងតភ្ជាប់រវាងប្រជាជននិងប្រជាជន៕…
ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត
ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិនទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ចិននិងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល ពេលថ្មីៗនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) ឆ្នាំ ២០២៥ រយៈពេលប្រាំថ្ងៃ (CIFTIS) បានបើកនៅឧទ្យាន Shougang ទីក្រុងប៉េកាំង។ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរទៅកាន់ CIFTISលើកនេះថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីពួតដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការដោយបើកចំហនិងប្រកបដោយភាពច្នៃប្រឌិតក្នុងពាណិជ្ជកម្មសេវាកម្មសកល កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ និងបន្តចាក់បញ្ចូលនូវកម្លាំងថាមពលថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”។ CIFTIS ផ្តោតលើការជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ដោយបង្ហាញពីគម្រោងនិងផែនការរបស់ចិន។ CIFTIS ឆ្នាំនេះ ស្របតាមនិន្នាការឌីជីថលភាវូបនីយកម្ម ភាពវៃឆ្លាត និងភាពបៃតងក្នុងពាណិជ្ជកម្មសេវាកម្ម ផ្តោតលើវិស័យឯកទេសដូចជា…
សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក “អ្នកគ្រូ Chen៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រូដែលបានជូនអំណោយសៀវភៅអក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបន្ទាប់ពីចូលនិវត្តន៍…ខ្ញុំមិនភ្លេចគុណគ្រូរបស់ខ្ញុំជារៀងរហូត។ នេះជាសំបុត្រដែលលោក Xi Jinping បានសរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បីផ្ញើជូនចំពោះលោកស្រី Chen Qiuying ជាគ្រូបង្រៀនលោកនៅអនុវិទ្យាល័យ បន្ទាប់ពីលោកទទួលបានសៀវភៅពីគ្រូបង្រៀន ។ កាលនោះលោកកាន់តំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian និងជាអភិបាលស្តីទីនៃខេត្តនេះ ។ ថ្លែងក្នុងសំបុត្រនេះ លោក Xi Jinping បានលើកឡើងជាពិសេសថា ការគោរពគ្រូបង្រៀន និងការអប់រំ គឺជាគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិន។ “ដូចដែលលោកប្រធានរដ្ឋចិនម៉ៅសេតុង បានថ្លែងទៅកាន់លោក Xu Teli ថា៖ កាលពីមុន លោកជាគ្រូរបស់ខ្ញុំ ឥឡូវនេះលោកក៏នៅតែជាគ្រូរបស់ខ្ញុំ ហើយនាពេលអនាគត លោកនៅតែជាគ្រូរបស់ខ្ញុំ “។ “ខ្ញុំមានគ្រូជាច្រើនរូប ហើយមកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែចងចាំរូបរាងរបស់ពួកគាត់។ ពួកគាត់បានបង្រៀនខ្ញុំនូវចំណេះដឹង និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្អ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ខ្ញុំ” ។ លោក Xi Jinping តែងតែអនុវត្តជាក់ស្តែងដើម្បីសម្តែងការដឹងគុណចំពោះគ្រូបង្រៀន ។ នៅខែកញ្ញាឆ្នាំ ២០១៦ លោក Xi Jinping បានទស្សនកិច្ចទៅកាន់សាលា Beijing Bayi ដែលលោកធា្លប់ចូលរៀន ។ លោកបានថ្លែងថា “ខ្ញុំពិតជារីករាយណាស់ដែលឃើញគ្រូទាំងអស់មានស្មារតីរឹងមាំបែបនេះ។ កាលពីមុន គ្រូតឹងរ៉ឹងជាមួយពួកយើង។ ឥឡូវនឹកឡើងវិញ ឃើញថា គឺបានផ្តល់ផលប្រយោជន៍សម្រាប់យើងពេញមួយជីវិត”។ គ្រូម្នាក់បាននិយាយថា “អ្នកបាននាំមកនូវសុភមង្គលដល់ប្រជាជន”។ លោក Xi Jinping បានឆ្លើយតបថា “នេះគឺមកពីគ្រូបង្រៀនដែលបានបណ្តុះបណ្តាលពួកយើង” ។ លោក Xi Jinping តែងតែកោតសរសើរចំពោះគ្រូបង្រៀនឆ្នើម។ លោកបានកោតសរសើរចំពោះគ្រូបង្រៀននៃសាលាបឋមសិក្សាជនបទមួយនៅទីក្រុង Chongqing ថា “ខ្ញុំសង្ឃឹមថានឹងឃើញគ្រូបង្រៀននៅជនបទជាច្រើនដូចអ្នកទាំងអស់គ្នា ដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ក្រោយដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងស្រុកកំណើតរបស់យើង។ ការងារអ្នកទាំងអស់គ្នាពិតជាមានន័យខ្លាំងណាស់”។ ពេលទស្សនកិច្ចនៅសាកលវិទ្យាល័យគរុកោសល្យប៉េកាំង លោក Xi Jinping រំភើបចិត្តណាស់ពេលនិយាយពីរឿងរ៉ាវរបស់គ្រូបង្រៀនឆ្នើមជាច្រើន លោកបានថ្លែងថា “នេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់មនុស្សជាតិ” ។ លោកបានបន្ថែមថា “គ្រូខ្លះចំណាយប្រាក់ខែមានកំណត់ ដើម្បីផ្គត់ផ្គង់សិស្សក្រីក្រ ខ្លាចពួកគេបោះបង់ឱកាសចូលរៀន ខ្លះប្រើចំណូលដើម្បីទិញឧបករណ៍បង្រៀន ខ្លះស្ពាយសិស្សទៅសាលារៀន ខ្លះទោះជាពិការក៏ដោយ ក៏នៅតែបង្រៀនសិស្សដដែល។ រឿងរ៉ាវទាំងនេះធ្វើឱ្យអ្នកផងទាំងពួងរំជួលចិត្ត និងស្រក់ទឹកភ្នែក។ ការជួបគ្រូល្អគឺជាសំណាងក្នុងឆាកជីវិត មានគ្រូបង្រៀនល្អគឺជាកិត្តិយសរបស់សាលា ហើយការលេចចេញគ្រូឆ្នើមជាបន្តបន្ទាប់គឺជាក្តីសង្ឃឹមរបស់ប្រជាជាតិ។ នាពេលថ្មីៗនេះ តំណាងគ្រូបង្រៀននៅជនបទចំនួនប្រាំបីនាក់បានសរសេរសំបុត្រផ្ញើជូនចំពោះលោក Xi Jinping ដើម្បីរាយការណ៍អំពីការងារ និងបទពិសោធរបស់ពួកគេក្នុងវិស័យអប់រំនៅជនបទ និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវគោលបំណងដើម និងបន្តបង្រៀនសិស្សនៅជនបទ ។ កាលពីថ្ងៃទី៨ ខែកញ្ញា ថ្លែងក្នុងសំបុត្រឆ្លើយតបរបស់លោក Xi Jinping បានរំលឹកម្តងទៀតថា គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ។ “សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តប្រកាន់ខ្ជាប់នូវគោលបំណងដើមនៃការអប់រំ លើកកម្ពស់សមត្ថភាពរបស់ខ្លួនដើម្បីបង្រៀនសិស្សានុសិស្សឱ្យរីកចម្រើនលូតលាស់បានល្អ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលអ្នកកសាងនិងអ្នកបន្តវេនដ៏ឆ្នើមសម្រាប់ប្រទេសជាតិ និងរួមចំណែកថ្មីដល់ការជំរុញការអភិវឌ្ឍជនបទនិងការកសាងប្រទេសខ្លាំងខាងវិស័យអប់រំ ។ #dolynews
សំបុត្រមួយច្បាប់របស់លោក Xi Jinping ផ្ញើជូនគ្រូបង្រៀនរបស់លោក “អ្នកគ្រូ Chen៖ ជំរាបសួរ! ខ្ញុំបានទទួលសំបុត្ររបស់អ្នកហើយ ។ សូមថ្លែងអំណរគុណ ចំពោះអ្នកគ្រូដែលបានជូនអំណោយសៀវភៅអក្សរសិល្ប៍កុមារ។ ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូបន្ទាប់ពីចូលនិវត្តន៍…ខ្ញុំមិនភ្លេចគុណគ្រូរបស់ខ្ញុំជារៀងរហូត។ នេះជាសំបុត្រដែលលោក Xi Jinping បានសរសេរកាលពីជាង ២០ ឆ្នាំមុន ដើម្បីផ្ញើជូនចំពោះលោកស្រី Chen Qiuying ជាគ្រូបង្រៀនលោកនៅអនុវិទ្យាល័យ បន្ទាប់ពីលោកទទួលបានសៀវភៅពីគ្រូបង្រៀន ។ កាលនោះលោកកាន់តំណែងជាលេខាធិការរងនៃគណៈកម្មាធិការបក្សប្រចាំខេត្ត Fujian និងជាអភិបាលស្តីទីនៃខេត្តនេះ ។ ថ្លែងក្នុងសំបុត្រនេះ លោក…
ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan
ប្រទេសចិននឹងកសាងតំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan តាមឯកសារដែលប្រកាសតាមវេបសាយនៃរដ្ឋាភិបាលចិននាថ្ងៃទី9 ខែកញ្ញា ឆ្នាំ2025នេះ បានបង្ហាញថាក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអនុម័តលើការកសាងតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan។ ឯកសារបានបង្ហាញថានេះគឺជាវិធានការដែលផ្តល់ការធានាដ៏សំខាន់សម្រាប់ការ ការពារពិធកម្មស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់កោះHaungyan។ ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការកំណត់ នៃ«លក្ខន្តិកៈស្តីពីតំបន់ការពារធម្មជាតិនៃសាធារណរដ្ឋប្រជាមានិតចិនជាដើម» ដើម្បីបង្កើនការគ្រប់គ្រងនិងអនុវត្តច្បាប់ចំពោះសកម្មភាពល្មើសច្បាប់គ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិ។ នៅយប់ថ្ងៃទី10 ខែកញ្ញា រដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានប្រកាសពីទំហំផ្ទៃដីនិងក្របខ័ណ្ឌនៃតំបនការពារធម្មជាតិថ្នាក់ជាតិកោះHuangyan៖តំបន់ការពារធម្មជាតិថ្នាក់ជាតិកោះHaungyan ស្ថិតនៅទីក្រុងSansha ខេត្តHainanដែលមានទំហំផ្ទៃដី3523.67ហិកតា ក្នុងនោះទំហំផ្ទៃដីតំបន់ស្នូលមាន1242.55ហិកតា និងទំហំផ្ទៃដីពិសោធន៍2281.12ហិកតាដែលផ្តោតសំខាន់លើការការពារប្រព័ន្ធអេកូឡូស៊ីនៃថ្មប៉ប្រះទឹក៕ #dolynews
លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញ
លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញ យប់ថ្ងៃទី៨ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនិងថ្លែងសុន្ទរកថាគន្លឹះតាមអនឡាញក្រោមចំណងជើងថា «សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ពុះពារឧបសគ្គឆ្ពោះទៅមុខ»។ លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងមួយសតវត្សកំពុងវិវត្តយ៉ាងលឿន អនុត្តរភាពនិយម ឯកតោភាគីនិយមនិងគាំពារនិយមកំពុងកើនឡើង។ក្នុងនាមជាកម្លាំងនាំមុខនៃប្រទេសសកលខាងត្បូង ប្រទេសBRICSគួរតែប្រកាន់ខ្ជាប់ការផ្សព្វផ្សាយស្មារតីBRICSដែលបើកចំហនិងបរិយាប័ន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ រួមគ្នាគាំពារពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងជំរុញ “កិច្ចសហប្រតិបត្តិការBRICSធំ” ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ លោកXiJinping បានលើកឡើង សំណើ៣ ចំណុច ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ។ទី២ ប្រកាន់ខ្ជាប់ការបើកចំហនិងឈ្នះ-ឈ្នះ គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ទី៣…
