លោក XiJinping ជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសាន

  នាព្រឹកថ្ងៃទី៣០ខែតុលា តាមម៉ោងក្នុងតំបន់ លោកXiJinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង៕ ថ្លែងក្នុងកិច្ចជំនួប លោកXiJinpingបានគូសបញ្ជាក់ថា ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិនមិនប្រឆាំងគ្នាជាមួយគោលដៅរបស់លោកត្រាំស្តីពី”ការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត” នោះទេ។ ប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកពិតជាអាចសម្រេចបាននូវភាពជោគជ័យទៅវិញទៅមក និងវិបុលភាពរួម។ ខ្ញុំមានឆន្ទៈបន្តធ្វើការជាមួយលោកប្រធានាធិបតី ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងបង្កបរិយាកាសដែលមានអំណោយផលដល់ការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន។ លោក Xi Jinping បានលើកឡើងថា ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។ ប្រទេសចិន និងសហរដ្ឋអាមេរិកអាចរួមគ្នាបង្ហាញពីទំនួលខុសត្រូវជាប្រទេសធំ និងពួតដៃគ្នាធ្វើរឿងសំខាន់ៗ រឿងជាក់ស្តែងនិងរឿងល្អៗដែលមានអំណោយផលកាន់តែច្រើនដល់ប្រទេសទាំងពីរនិងពិភពលោក ៕ #dolynews

ផលប្រយោជន៍នៃការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងការបង្រួបបង្រួមជាតិ

  ការបង្រួបបង្រួមជាតិជាតម្រូវការដ៏ចាំបាច់សម្រាប់ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិន គឺជាការសន្និដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេលជាយូរកន្លងមក បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញដំណើរការនៃការបង្រួបបង្រួមជាតិ និងការសម្រេចបាននូវបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បង្ហាញថា ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រមានមនោសញ្ចេតនាពីធម្មជាតិនិងការយល់ដឹងពីជនជាតិដែលឈាមរមែងខាប់ជាងទឹកនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលមិនអាចកែប្រែដោយនរណាម្នាក់ឬកម្លាំងណាមួយនោះទេ និន្នាការជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិនិងការស្តារប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានដោយនរណាម្នាក់ឬកម្លាំងណាមួយឡើយ។ បន្ទាប់ពីការបង្រួបបង្រួមជាតិ ដោយមានការគាំទ្រយ៉ាងរឹងមាំពីមាតុប្រទេស ជនរួមជាតិតៃវ៉ាន់នឹងទទួលបានជីវភាពរស់នៅកាន់តែល្អប្រសើរ ឱកាសអភិវឌ្ឍន៍កាន់តែច្រើន កាន់តែមានសន្តិសុខនិងសេចក្តីថ្លៃថ្នូរ ហើយក៏នឹងមានជំនឿចិត្ត និងទីបង្អែកកាន់តែរឹងមាំលើផ្ទៃអន្តរជាតិ តៃវ៉ាន់នឹងទទួលបានសន្តិភាពជានិរន្តរ៍ ហើយប្រជាជនតៃវ៉ាន់នឹងមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន សុទ្ធតែជាគ្រួសារតែមួយ។ គ្មានហេតុផលណាមួយដែលមិនរួមសាមគ្គីគ្នា ដើម្បីសម្រេចបេសកកម្មដ៏អស្ចារ្យនោះទេ ជនរួមជាតិតៃវ៉ាន់គ្មានហេតុផលណាមួយដែលអវត្តមានពីដំណើរការដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិននោះទេ។ មានតែទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រមានភាពល្អប្រសើរ ទើបតៃវ៉ាន់អាចរីកចម្រើនបាន។ ហើយបន្ទាប់ពីការបង្រួបបង្រួមដោយសន្តិវិធី…

  កាលពីថ្ងៃទី២៧ខែតុលាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។ លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។ លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយធ្វើការជាមួយភាគីនានាដើម្បីប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ធ្វើកិច្ចប្រតិបត្តិការយ៉ាងសកម្មជុំវិញគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។ លោកបានលើកសំណើថា ទីមួយ បន្តប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ។…

ឥស្សរជនតំបន់តៃវ៉ាន់៖ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់មានអំណោយផលដល់ការបង្កើនគំនិតឯកភាពគ្នា

សន្និបាតរំលឹកខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ដែលបានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែតុលាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់ ហើយតំបន់នានានៃទូទាំងតំបន់តៃវ៉ាន់ក៏បានរៀបចំសកម្មភាពរំលឹកខួបនៅថ្ងៃដដែលផងដែរ ។ ឥស្សរជនតំបន់តៃវ៉ាន់ជាច្រើនរូបបានថ្លែងនៅពេលផ្តល់សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិននៅក្រុង Taipei ថា ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ បានបង្ហាញពីការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាប្រទេសចិនតែមួយ វានឹងមានអំណោយផលដល់ការបង្កើនការឯកភាពគ្នារបស់ជនរួមជាតិ ។ “ការកំណត់ជាច្បាប់ គឺមិនមែនជាពិធីរំលឹកធម្មតាទៀតទេ ដែលជានិមិត្តសញ្ញាដ៏សំខាន់លើផ្លូវសម្រេចការបង្រួបបង្រួមទាំងស្រុងនៃត្រើយទាំងសងខាង ហើយក៏បង្ហាញពីឆន្ទៈនិងការប្តេជ្ញាចិត្តនៃតំបន់ដីគោកនៃប្រទេសចិនផងដែរ ។” លោក Xiong Yi អគ្គលេខាធិការរងនៃបក្សសម្ព័ន្ធរួបរួមបានថ្លែងថា ការស្តារអធិបតេយ្យភាពឡើងវិញមិនត្រឹមតែប្រជាជនតំបន់តៃវ៉ាន់គួរអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាមោទនភាពរបស់ប្រជាជនចិនទាំងមូលផងដែរ ។ តំបន់ដីគោកនៃប្រទេសចិនរំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ក្នុងកម្រិតខ្ពស់ បានបង្ហាញពីការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាប្រទេសចិនតែមួយ ក៏ដូចជាដើរតួនាទីវិជ្ជមានចំពោះការបង្កើនការឯកភាពគ្នារបស់ជនរួមជាតិនិងធ្វើឱ្យស៊ីជម្រៅនូវភាពស៊ីសង្វាក់គ្នាខាងមនោសញ្ចេតនាផងដែរ ។ លោក Pan Chaoyang សាស្ត្រាចារ្យចូលនិវត្តន៍នៃសកលវិទ្យាល័យគរុកោសល្យតៃវ៉ាន់បានគូសបញ្ជាក់ថា…

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

  នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Jamieson Lee Greer តំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរចិននិងអាមេរិកបានឯកភាពគ្នាថា នឹងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីក្នុងពេលឆាប់ៗ។ តើក្រសួងពាណិជ្ជកម្មចិនមានព័ត៌មានបន្ថែមទេ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាពណិជ្ជកម្មចិនបានថ្លែងថា៖ ឆ្លងតាមការពិភាក្សានិងកំណត់របស់ភាគីទាំងពីរចិននិងអាមេរិក លោក He…

សេចក្តីប្រកាសនៃសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

  (ដកស្រង់) សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាដែលរៀបចំដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។ សន្និសីទពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាលើរបាយការណ៍ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping ព្រមទាំងពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »។ លោក Xi Jinpingបានបកស្រាយអំពីសេចក្តីព្រាងនៃសំណើក្នុងអង្គសន្និសីទ។ សន្និសីទពេញអង្គបានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការអភិវឌ្ឍប្រទេសចិនក្នុង អំឡុងពេលផែនការ ៥ឆ្នាំ ទី១៤” ។ សន្និសីទពេញអង្គបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាល“ផែនការ ៥ឆ្នាំ ទី១៥”ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់នូវការដឹកនាំទាំងស្រុងរបស់បក្ស ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព…

សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិនលោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីឥស្សរជនចិននិងបរទេស

  កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ប្រធានរដ្ឋចិន XiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិននិងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថារបស់ប្រធានរដ្ឋចិនលោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជននៃបណ្តាប្រទេសនានាដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី និងការរួមគ្នាកសាងពិភពលោកដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល៕ #dolynews

ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានទម្រង់ចម្រុះបែប ភាពយន្តរឿង 《កងទ័ពស្ម័គ្រចិត្តភាគទីបី》និងរឿង《Sound of Silence》 ជាដើមទទួលបានការគាំទ្រខ្លាំង

  តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានចំនួន១ពាន់៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន ៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in Red 2》 រឿង《Row to Win》និងរឿង 《Sound of Silence》។ គិតមកទល់ថ្ងៃទី៨ខែតុលា…

កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោកនៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា

នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃឆ្នាំនេះនឹងរួមបញ្ចូលគ្នានូវមនោសញ្ចេតនាស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវបានចាក់ផ្សាយក្នុងពេលដំណាលគ្នាទៅកាន់ទស្សនិកជនទូទាំងពិភពលោកតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4, CCTV-15, 4K UHD និង 8K UHD , វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីដូចជា CCTV…

លោក Xi Jinping និង ប្រធានាធិបតីសិង្ហបុរី ផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសិង្ហបុរី

  នាថ្ងៃទី ៣ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសសិង្ហបុរីក្នុងការយកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាស ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍកាន់តែច្រើន ក៏ដូចជារួមចំណែកកាន់តែច្រើនដល់សន្តិភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ លោក Tharman Shanmugaratnam បានថ្លែងថា…