ស្វែងយល់ពីសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននរគបាលបច្ចេកទេសព្រំដែន! យោងតាមប្រកាសក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ស្ថិតក្នុងរចនាសម្ព័ន្ធចំណុះនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងមានតួនាទីធ្វើជាសេនាធិការ លើការងារបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន។ បើតាមប្រកាសដដែល សាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន មានភារកិច្ចជាច្រើនដូចជា ផ្តើមយោបល់ លើកគោលការណ៍ ផែនការ និងវិធានការលើការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉នជំនាញនគរបាលការពារព្រំដែន លើកគម្រោងផែនការបណ្តុះបណ្ដាល ហ្វឹកហ្វឺន និងបំប៉នអំពីមុខជំនាញ យុទ្ធសាស្ត្រ…
Category: ព័ត៌មានជាតិ
សេចក្តីប្រកាសព័ត៌មានថ្មី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2025នេះថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ3 ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ( JBC ) នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ( ICJ ) រួចហើយ។
សេចក្តីប្រកាសព័ត៌មានថ្មី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី4 ខែមិថុនា ឆ្នាំ2025នេះថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក ( JBC ) នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ3 ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ ( JBC ) នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ( ICJ ) រួចហើយ។ #dolynews
ស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត!
វស្សាឆ្នាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាវភ្លៀងជាង ២ពាន់ទៀត ជូននគរបាលរាជធានី ខេត្ត! នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍ មុន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន២០០អាវ និងខេត្តនីមួយៗទទួលបាន១០០អាវ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ…
សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ។
សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ។ ការបាត់បង់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយ ជាពិសេស គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលពោរពេញដោយទេពកោសល្យជ្រៅជ្រះក្នុងវិស័យកីឡាគុនល្បុក្កតោខ្មែរល្បីល្បាញរន្ទឺលើពិភពលោក…
នាព្រឹកថ្ងៃទី4 ខែមិថុនា ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាបអនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន7មករា រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី4 ខែមិថុនា ឆ្នាំ2025នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាបអនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន7មករា រាជធានីភ្នំពេញ។ #dolynews
