នាព្រឹកថ្ងៃចន្ទ ទី22 ខែកញ្ញា ឆ្នាំ2025នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នូវស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន។

នាព្រឹកថ្ងៃចន្ទ ទី22 ខែកញ្ញា ឆ្នាំ2025នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នូវស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន។ #dolynews

ស្នងការនគរបាលខេត្តព្រះសីហនុបង្រ្កាបករណីជនជាតិចិន៣នាក់ ករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ

ស្នងការនគរបាលខេត្តព្រះសីហនុបង្រ្កាបករណីជនជាតិចិន៣នាក់ ករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ ខេត្តព្រះសីហនុ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។ សូមជម្រាបជូនថាដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី…

លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា ករណីពាក់​ព័ន្ធ​នឹង​លោកវរៈសេនីយ៍ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ មេបញ្ជាការ​រងវរៈសេនាតូច​ ៨៩១​ ដែល​បាន​គប់​គិត​ជា​មួយឈ្មួញ​លួចនាំផលិតផលថៃចូលដោយខុសច្បាប់​នៅ​ក្រុងប៉ោយប៉ែត​នោះ​ ចំពោះ​មុខ​ ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ នឹង​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ឆាប់ៗ​នេះ ដេីម្បី​បេីកផ្លូវ​អោយ​តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ ។

លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានបញ្ជាក់ថា ករណីពាក់​ព័ន្ធ​នឹង​លោកវរៈសេនីយ៍ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ មេបញ្ជាការ​រងវរៈសេនាតូច​ ៨៩១​ ដែល​បាន​គប់​គិត​ជា​មួយឈ្មួញ​លួចនាំផលិតផលថៃចូលដោយខុសច្បាប់​នៅ​ក្រុងប៉ោយប៉ែត​នោះ​ ចំពោះ​មុខ​ ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ នឹង​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ឆាប់ៗ​នេះ ដេីម្បី​បេីកផ្លូវ​អោយ​តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ ។ ដោយឡែក​ករណី​ទី២​ (​ កូនប្រុស​លោក​ ពៅ​ វុទ្ធី​ )​ លោក​វរសេនីយ៍​ត្រី​ ពៅ​ រតនា​ មេប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ាឡៃ​ ដែល​សង្ស័យ​ពាក់ព័ន្ធ​នាំមនុស្ស​ឆ្លងដែន​ទៅធ្វើ​ការ​នៅថៃដោយខុសច្បាប់នោះ​ ក្រុមការងារ​កំពុង​ស្រាវជ្រាវ​ស៊េីបបញ្ជាក់​បន្ថែម​…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥! ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡង ៖ ២៨ សីហា ២០២៥។ យោងតាមលទ្ធផលផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា នៅទូទាំងខេត្តព្រៃវែង មានបេក្ខជនប្រឡងជាប់…

នាព្រឹកថ្ងៃសៅរ៍ ទី20 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី13 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌវេនទី13 នៅវត្តព្រះឥន្ទសាមគ្គីធម៌នេះ ក៏ដើម្បីរួបរួមបច្ច័យគ្នា ជួយឧបត្ថម្ភសងថ្លៃដី ពង្រីកទីធ្លាសាកលវិទ្យាល័យ សម្តេចមហាសង្ឃរាជ បួរ គ្រី ផងដែរ៕

នាព្រឹកថ្ងៃសៅរ៍ ទី20 ខែកញ្ញា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី13 នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់…

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានទាំងអស់ត្រូវបង្កើនការយកចិត្តទុកលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យមានប្រសិទ្ធភាព

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានទាំងអស់ត្រូវបង្កើនការយកចិត្តទុកលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យមានប្រសិទ្ធភាព បាត់ដំបង៖ អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្រ្តីនៃមន្ទីរព័ត៌មានទាំងអស់ត្រូវបង្កើនការយកចិត្តទុកលើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយ និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ក្នុងពិធីបិទវគ្គបំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ រៀបចំឡើងដោយក្រសួងព័ត៌មាន ដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។ ឯកឧត្តមបន្តថាសាធារណមតិជា អត្ថបទឆ្លើយតប បន្សាប បំភ្លឺ ឬការសរសេរដោយប្រព័ន្ធផ្សាយ ដែលបានស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធាននោះ ដើម្បីវិធានការឆ្លើយតបចំគោលដៅ មានប្រសិទ្ធភាព ។…

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ 28 ខែសីហា ឆ្នាំ2025នេះ ខណៈឆ្នាំនេះបេក្ខជនប្រឡងជាប់បាក់ឌុបសរុប 122,473នាក់ ត្រូវជា 84.56% នៃចំនួនបេក្ខជនមកប្រឡងទូទាំងប្រទេស។

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ 28 ខែសីហា ឆ្នាំ2025នេះ ខណៈឆ្នាំនេះបេក្ខជនប្រឡងជាប់បាក់ឌុបសរុប 122,473នាក់ ត្រូវជា 84.56% នៃចំនួនបេក្ខជនមកប្រឡងទូទាំងប្រទេស។ -បេក្ខជនជាប់និទ្ទេស A មានចំនួន 3.003នាក់ -បេក្ខជនជាប់និទ្ទេស B ចំនួន 9.901នាក់ -បេក្ខជនជាប់និទ្ទេស C ចំនួន 28.801នាក់ -បេក្ខជនជាប់និទ្ទេស D ចំនួន 45.859នាក់ -បេក្ខជនជាប់និទ្ទេស E ចំនួន…

ឯកឧត្តម ទេព អស្នារិទ្ធ៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារពួកគាត់ឱ្យរួចផុតនូវបញ្ហាប្រឈមផ្លូវច្បាប់

ឯកឧត្តម ទេព អស្នារិទ្ធ៖ ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារពួកគាត់ឱ្យរួចផុតនូវបញ្ហាប្រឈមផ្លូវច្បាប់ បាត់ដំបង៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការការពារ និងជួយឱ្យពួកគេអាចចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។ តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន…

នាព្រឹកថ្ងៃទី19 ខែកញ្ញា ឆ្នាំ2025នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រ្កម្ពុជា បានអនុញ្ញាតឱ្យលោក Sardar Umar Alam ប្រធានតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា៕

នាព្រឹកថ្ងៃទី19 ខែកញ្ញា ឆ្នាំ2025នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រ្កម្ពុជា បានអនុញ្ញាតឱ្យលោក Sardar Umar Alam ប្រធានតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា៕ #dolynews

នាព្រឹកថ្ងៃសុក្រ ទី19 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

នាព្រឹកថ្ងៃសុក្រ ទី19 ខែកញ្ញា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕ #dolynews