The Ministry of Interior of the Royal Government of Cambodia has issued a press release regarding the impacts on civilian areas and casualties caused by unprovoked Thailand’s armed aggression…
Category: ព័ត៌មានជាតិ
សារបន្ទាន់ពី ឯកឧត្ដម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ! បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។
សារបន្ទាន់ពី ឯកឧត្ដម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ! បន្ទាប់ពីការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយសារតែភាពតានតឹងនៅតែបន្តនៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៃប្រទេសថៃ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទាំងនេះ ខ្ញុំបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ីចំពោះស្ថានភាពនេះ និងបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងជៀសវាងសកម្មភាពយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់កម្លាំង ឬចលនាទៅមុខនៃអង្គភាពប្រដាប់អាវុធ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2025 វេលាម៉ោង…
សូមជម្រាបថសការផ្សព្វផ្សាយរបស់ផេក Army Military Force Wassana Nanuam និង កងទ័ពទាន់ហេតុការណ៍ គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។ ការផ្សព្វផ្សាយរបស់ផេកArmy Military Force Wassana Nanuam កងទ័ពទាន់ហេតុការណ៍ និងRoyal Thai Army ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។
សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការ បំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។ #dolynews
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នាព្រឹកថ្ងៃទី13 ខែធ្នូ ឆ្នាំ2025នេះថា កងទាហានថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន2គ្រឿង ទម្លាក់គ្រាប់បែកចំគោលដៅដូចខាងក្រោម៖
1 – ម៉ោង6-2នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន 1គ្រាប់។ 2 – ម៉ោង6-7នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន 1គ្រាប់ថែមទៀត។ 3 – ម៉ោង6-12នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) បន្ត 1គ្រាប់ទៀត ហើយយន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។ សូមបញ្ជាក់ថាលក្ខណៈស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ55 ត្រង់គីឡូម៉ែត្រលេខ 169+400 មានប្រវែង 180ម៉ែត្រ ទទឹង 10ម៉ែត្រ ស្ពាននេះចែកចេញជា…
នេះជារូបភាពនៃការខូចខាត ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាតបាញ់ដោយទាហានឈ្លានពានសៀម វាបានទម្លាក់គ្រាប់បែកប្រើយន្តហោះ F-16 នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី13 ខែធ្នូ ឆ្នាំ2025នេះ ហើយយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជាផងដែរ។
នេះជារូបភាពនៃការខូចខាត ស្ពានជ័យជម្នះ (មេទឹក) ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាតបាញ់ដោយទាហានឈ្លានពានសៀម វាបានទម្លាក់គ្រាប់បែកប្រើយន្តហោះ F-16 នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី13 ខែធ្នូ ឆ្នាំ2025នេះ ហើយយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជាផងដែរ។ #dolynews
ព័ត៌មានទាន់ហេតុការណ៍ តាមប្រភពព័ត៌មានពីផ្ទៃក្នុងថៃ នៅក្នុងរយៈពេលប្រយុទ្ធ 5ថ្ងៃកន្លងទៅនេះ ទាហានថៃស្លាប់ និងរបួសច្រើន នូវពេលចូលឈ្លានពានកម្ពុជា ស្លាប់ជិត 1.000នាក់ និងរបួសជាង 2.000នាក់ ពេលកម្ពុជាបានវាយបកខ្លាំងកាលពីថ្ងៃទី11 ខែធ្នូ ហើយសពរបស់យោធាថៃដែលចោលក្នុងព្រៃមានចំនួនច្រើន ដែលមិនទាន់បានប្រមូលអស់ ក្រោយកម្ពុជាវាយបកវិញ ពេលចូលឈ្លានពានកម្ពុជា។
ព័ត៌មានទាន់ហេតុការណ៍ តាមប្រភពព័ត៌មានពីផ្ទៃក្នុងថៃ នៅក្នុងរយៈពេលប្រយុទ្ធ 5ថ្ងៃកន្លងទៅនេះ ទាហានថៃស្លាប់ និងរបួសច្រើន នូវពេលចូលឈ្លានពានកម្ពុជា ស្លាប់ជិត 1.000នាក់ និងរបួសជាង 2.000នាក់ ពេលកម្ពុជាបានវាយបកខ្លាំងកាលពីថ្ងៃទី11 ខែធ្នូ ហើយសពរបស់យោធាថៃដែលចោលក្នុងព្រៃមានចំនួនច្រើន ដែលមិនទាន់បានប្រមូលអស់ ក្រោយកម្ពុជាវាយបកវិញ ពេលចូលឈ្លានពានកម្ពុជា។ #dolynews
ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។
ការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថាកម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ក្រសួងការពារជាតិកម្ពុជា សូមទាត់ចោលយ់ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងសូមអះអាងថាជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវ និងពង្រីកការរំលោភបំពានមកលើកម្ពុជា។ #dolynews
នារសៀលថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគាំទ្រសមរភូមិមុខ ការងារគាំពារប្រជាពលរដ្ឋភៀសសឹក ដែលរដ្ឋបាលខេត្តពាក់ព័ន្ធ កំពុងរ៉ាប់រង និងការដាក់ទិសដៅការងារបន្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃសុក្រ ទី12 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគាំទ្រសមរភូមិមុខ ការងារគាំពារប្រជាពលរដ្ឋភៀសសឹក ដែលរដ្ឋបាលខេត្តពាក់ព័ន្ធ កំពុងរ៉ាប់រង និងការដាក់ទិសដៅការងារបន្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
