សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ លើប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាថ្ងៃទី19 ខែធ្នូ ឆ្នាំ2025នរះ។ #dolynews
Category: ព័ត៌មានជាតិ
សិស្សានុសិស្ស និងយុវជន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននៅតំបន់វិមានឯករាជ្យ បាននិងកំពុងរង់ចាំដើម្បីត្រៀមចូលរួមកម្មវិធី «ដើរដើម្បីសន្ដិភាព – March for Peace» ដែលចាប់ផ្ដើមឡើងនារសៀលនេះ ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
សិស្សានុសិស្ស និងយុវជន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននៅតំបន់វិមានឯករាជ្យ បាននិងកំពុងរង់ចាំដើម្បីត្រៀមចូលរួមកម្មវិធី «ដើរដើម្បីសន្ដិភាព – March for Peace» ដែលចាប់ផ្ដើមឡើងនារសៀលនេះ ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ #dolynews
នារសៀលថ្ងៃទី28 ខែធ្នូ ឆ្នាំ2025នេះ គឺជាទិដ្ឋភាព ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកចូលរួមកម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
នារសៀលថ្ងៃទី28 ខែធ្នូ ឆ្នាំ2025នេះ គឺជាទិដ្ឋភាព ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកចូលរួមកម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ #dolynews
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានី ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានី ហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពាន ដោយខ្មាំងសត្រូវ។ #dolynews
នាយឧត្តមសេនីយ៍ ដាំ ដារិនី និងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានដឹកនាំយោធិនហើយអ្នកសិល្បៈ សិស្សិនិស្សិត កីឡាករចូលរួមបរិច្ចាគឈាម ជូនដល់វីរកងទ័ពជួរមុខ
រាជធានីភ្នំពេញ : តបតាមការអំពាវនាវរបស់លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ស្ត្រីទីមួយនៃកម្ពុជា និងដោយមានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងស្មារតីរួបរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង សិស្សនិស្សិតនៃវិទ្យាស្ថានសុខាភិបាល សិល្បៈករ សិល្បៈការិនី និងកីឡាករ កីឡាការិនី ដែលបានស្ម័គ្រចិត្ត ចំនួន ១០០០នាក់…
មតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជាសហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ៥០០ម៉ែត្រពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹកដល់ម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង…
