នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន។

នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន។ #dolynews

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិតថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយដែលមានជាធរមាន បើទោះបច្ចុប្បន្នកម្ពុ ជានិងថៃមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងក្តី។

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិតថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយដែលមានជាធរមាន បើទោះបច្ចុប្បន្នកម្ពុ ជានិងថៃមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងក្តី។ #dolynews

ប្រទេសចិនប្តេជ្ញាបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ ហើយនឹងដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់កំណើនសេដ្ឋកិច្ចសកល

ចាប់តាំងពីការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១–២០២៥) ប្រទេសចិនសម្រេច​បានសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងដំណើរនៃការផ្លាស់ប្តូរពី​គំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើនខ្ពស់ទៅជាគំរូអភិវឌ្ឍន៍ដែលផ្តោតលើកំណើន​ប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ប្រទេសចិនបានខិតខំឥតឈប់ឈរ​ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ និងលើក​កម្ពស់ការបើកចំហកម្រិតខ្ពស់។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការ​អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែក៏​បានរួមចំណែកដល់ការជំរុញស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាប្រទេស​ដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០%​ ដល់កំណើនសេដ្ឋកិច្ចសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើង​នៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។ ក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននា​ពេលថ្មីៗនេះ ប្រទេសចិន បានបង្ហាញពីទិសដៅគោលនយោបាយសម្រាប់ផែនការប្រាំឆ្នាំ​លើកទី១៥ (២០២៦-២០៣០) ដែលក្នុងនោះរដ្ឋាភិបាលចិននឹងបន្តពង្រឹងការប្រើប្រាស់ក្នុង​​ស្រុក និងធ្វើឱ្យស៊ីជម្រៅការបើកចំហកម្រិតខ្ពស់ ក្នុងចំណោមអាទិភាពការងារសេដ្ឋកិច្ចនា​នា។ សម្រាប់ចិន ការជំរុញអាទិភាពទាំងពីរនេះ មិនត្រឹមតែជាក្បាលម៉ាស៊ីននៃកំណើនទេ…

ចិន បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ចិន បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ #dolynews

លោក គង់ សារិទ្ធិ ប្រគល់អំណោយមូលនិធិសមាគម IPA និងសប្បុរសជន ជូនរដ្ឋបាលខេត្តបាត់ដំបង

  នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បាននាំយកអំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខ…

UN៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន

  លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ #dolynews

ជប៉ុនស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា

  នៅថ្ងៃទី២៧ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃបានបើកកិច្ចប្រជុគណៈកម្មាធិការព្រំដែនទូទៅ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ ហើយមានការប្រកាសថារដ្ឋមន្ត្រីការពារជាតិទាំងពីរបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់។ ប្រទេសជប៉ុនសូមសម្តែងការស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងបទឈបបាញ់ នឹង ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ២. កាលពីដើមខែនេះ ការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹកជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។…

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ស្វាគមន៍បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងជំរុញឱ្យអនុវត្តឱ្យបានពេញលេញ

  ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិកផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា “យើងក៏សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួរ”។ សូមរម្លឹកថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣…

សូមជម្រាបថាឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមថ្លែងថា ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញ និងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។

សូមជម្រាបថាឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទរដល់កម្ពុជានិងថៃ ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមថ្លែងថា ភាគីចិននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញ និងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពឡើងវិញ។ #dolynews

សេចក្ដីថ្លែងការណ៍រួម នាព្រឹកថ្ងៃសៅរ៍ ទី27 ខែធ្នូ ឆ្នាំ2025នេះ ស្ដីពីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី3 រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។

សេចក្ដីថ្លែងការណ៍រួម នាព្រឹកថ្ងៃសៅរ៍ ទី27 ខែធ្នូ ឆ្នាំ2025នេះ ស្ដីពីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី3 រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ #dolynews