ព័ត៌មានបឋម នាព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានករណីផ្ទុះហេតុការណ៍មួយ បានកក្រើកអស្ចារ្យដោយមានក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការ ខេត្តស្វាយរៀង ដើម្បីរំដោះបក្ខពួកអោយចូលទៅក្នុងឡានដើម្បីរត់គេចខ្លួន នូវពេលសមត្ថកិច្ចដឹកអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ហើយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ #dolynews
Author: doly
ព័ត៌មានបឋម នាព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានករណីផ្ទុះហេតុការណ៍មួយ បានកក្រើកអស្ចារ្យដោយមានក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការ ខេត្តស្វាយរៀង ដើម្បីរំដោះបក្ខពួកអោយចូលទៅក្នុងឡានដើម្បីរត់គេចខ្លួន នូវពេលសមត្ថកិច្ចដឹកអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ហើយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។
នាព្រឹកថ្ងៃអង្គារ ទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃអង្គារ ទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ #dolynews
នាព្រឹកថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានប្រគល់អំណោយជូនរដ្ឋបាលខេត្ត ស្នងការដ្ឋានខេត្ត និងគណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5
បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ពិសេសបន្តទុកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន 50លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5…
ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត
រាជធានីភ្នំពេញ : អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។
តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ Last night,…
IPA អំពាវនាវដល់ភាគីថៃ កម្ពុជា សហគមន៍អន្តរជាតិ UN, ASEAN & USA មានចំណាត់ការចំពោះករណីកងទ័ពថៃ បាញ់ពលរដ្ឋខ្មែរស្លាប់ ១នាក់ របួស ៣នាក់ នៅភូមិព្រៃចាន់ IPA calls on the Thai party, Cambodia, the international community, UN, ASEAN & USA to take measures regarding the case of the Thai military shooting that caused 1 Cambodian civilian death and 3 injuries in Prey Chan village
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសាកសួរសុខទុក្ខពលរដ្ឋខ្មែរស្លូតត្រង់ ៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់
រាជធានីភ្នំពេញ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។ សម្ដេចធិបតីបាន អរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។…
