សេក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការ «ច្រានចោល ព័ត៌មានមិនពិត» ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” គឺជាព័ត៌មានមិនពិត។

សេក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការ «ច្រានចោល ព័ត៌មានមិនពិត» ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា “ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល” គឺជាព័ត៌មានមិនពិត។ #dolynews

បណ្ឌិត ទូច វណ្ណៈ ៖ សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប

  ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារក្រោមចំណងជើងថា “សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប”។ តាមរយៈចំណងជើងនេះ លោកបណ្ឌិត ទូច វណ្ណៈ បានសរសេរខ្លឹមសារថា ជម្លោះព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការបិទព្រំដែន និងការនាំចូលទំនិញគ្រប់មុខ ពីប្រទេសជិតខាងមួយនេះ មួយអន្លើដោយយុទ្ធនាការផ្សព្វផ្សាយផលិតផលក្នុងស្រុក តាមរយៈការបង្កើតឱ្យមានវេទិកា ឬកម្មវិធីពិព័រណ៍បង្ហាញផលិតផលខ្មែរ បានធ្វើឱ្យផលិតផលក្នុងស្រុកគ្រប់ប្រភេទ…

៧ថ្ងៃ ដើមខែ១០ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ២៦នាក់!

  ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១តុលា មាន១ករណី ស្លាប់១នាក់ ថ្ងៃទី២ មាន៤ករណី ស្លាប់៣នាក់ របួស១២នាក់ ថ្ងៃទី៣ មាន៦ករណី ស្លាប់៥នាក់ របួស…

នាព្រឹកថ្ងៃពុធ ទី8 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅសាលប្រជុំ ខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃពុធ ទី8 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពី “ការផ្លាស់ប្តូរបទពិសោធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់” នៅសាលប្រជុំ ខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

មន្ត្រីជំនាញ និងអ្នកសារព័ត៌មានមកពីរាជធានីខេត្តចំនួន៤ទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ

  ខេត្តព្រៃវែង : ក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែងនាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែងបានបើកវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបប្រមាណជាង៦០នាក់ ។ វគ្គបំពាក់បំប៉ននេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អន ភារៈអភិបាលរងខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន…

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំងក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ

  ខេត្តព្រៃវែង : មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។ ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាលក្រហមខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។…

ជនបរទេសចំនួន 290នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនិងស្នាក់នៅ ធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

  ខេត្តព្រះសីហនុ : តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត290នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបរទេសពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ សូមជម្រាបជូនថា ការរកឃើញនេះផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័រឿងជម្លោះសាសនា កាលពីប៉ុន្មានថ្ងៃមុននេះ។ គួររំលឹកផងដែរថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2025នេះ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក…

នាព្រឹកថ្ងៃអង្គារ ទី7 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ2025 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃអង្គារ ទី7 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ2025 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោកនៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា

នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃឆ្នាំនេះនឹងរួមបញ្ចូលគ្នានូវមនោសញ្ចេតនាស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវបានចាក់ផ្សាយក្នុងពេលដំណាលគ្នាទៅកាន់ទស្សនិកជនទូទាំងពិភពលោកតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4, CCTV-15, 4K UHD និង 8K UHD , វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីដូចជា CCTV…

នាព្រឹកថ្ងៃចន្ទ ទី6 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

នាព្រឹកថ្ងៃចន្ទ ទី6 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ #dolynews