ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ

  តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ បន្ទាប់ពីប្រជាជន និងកងកម្លាំងថៃមួយចំនួន បានយករូបថតសម្តេចតេជោ ហ៊ុន សែន ទៅធ្វើជាផ្ទាំងស៊ីប នៃល្បែងបាញ់យករង្វាន់ កាលពីពេលថ្មីៗនេះ។ ក្នុងសារ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន…

ភាពយន្តចាក់បញ្ចាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានទម្រង់ចម្រុះបែប ភាពយន្តរឿង 《កងទ័ពស្ម័គ្រចិត្តភាគទីបី》និងរឿង《Sound of Silence》 ជាដើមទទួលបានការគាំទ្រខ្លាំង

  តាមស្ថិតិនៃរដ្ឋបាលជាតិភាពយន្តចិនឱ្យដឹងថា ទំហំលក់សំបុត្រភាពយន្តក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៥មានចំនួន១ពាន់៨៣៥លានយាន់ប្រាក់ចិន មានទស្សនិកជនចំនួន៥០លាន៧ម៉ឺននាក់ ហើយការចាក់បញ្ចាំងភាពយន្តមានចំនួន៣លាន១សែន ៤ម៉ឺន៦ពាន់៦រយលើក ដែលកើនឡើង១២,៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងនោះ ទំហំលក់សំបុត្រភាពយន្តផលិតនៅចិនត្រូវជា៩៨,៩៣ភាគរយ ។ ភាពយន្តដែលស្ថិតក្នុងលេខរៀងនាំមុខទាំង៥គឺ ភាពយន្តរឿង 《The Volunteers: Peace at Last》 រឿង《៧៣១》 រឿង《Assassin in Red 2》 រឿង《Row to Win》និងរឿង 《Sound of Silence》។ គិតមកទល់ថ្ងៃទី៨ខែតុលា…

វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងបានបិទបញ្ចប់ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធថ្មីៗដល់មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន

  ខេត្តព្រៃវែង៖ វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រែវែង ចាប់ថ្ងៃទី៧ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការផ្ដល់នូវចំណេះដឹងថ្មីៗលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង៦០នាក់មកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។ ពិធីបិទវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា…

ក្រសួងព័ត៌មានបានកាត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណីគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥

  ខេត្តព្រៃវែង៖ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងនោះព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានដល់ទៅ៨៥៧ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។ ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឲ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្ត យន្តការផ្នែកបច្ចេកទេសនិងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ ។…

លោក ស្រី ចំរើន ដែលមានរឿងអាស្រូវជាបន្តបន្ទាប់ ឥឡូវកំពុងបង្កបញ្ហាសង្គមជាថ្មីដោយលួចចូលនៅផ្ទះរបស់គេដោយខុសច្បាប់។

  រាជធានីភ្នំពេញ : យោងតាមពាក្យបណ្តឹងទៅកាន់តុលាការ និងលិខិតកោះហៅរបស់នគរបាលព្រហ្មទណ្ឌ ចុះថ្ងៃទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោក ស្រី ចំរើន ត្រូវបានគេប្តឹងពីបទ “រំលោភលើលំនៅឋាន, បទធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និង បទរំលោភកាន់កាប់អចលទ្រព្យរបស់អ្នកដទៃ” ដែលមានទីតាំងនៅផ្ទះលេខ A៦៨ ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមជម្រាបជូនថា យោងតាមពាក្យបណ្តឹង លោកស្រី ឃី រ៉េត និងលោកស្រី ម៉េង…

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី9 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី9 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ។ #dolynews

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់

  នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ២. វរសេនីយ៍ត្រី ព្រឹម ដែន ភេទ…

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិ

  ខេត្តព្រៃវែង៖ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបាន ជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍ និងការងារសាធារណមតិឱ្យទាន់ពេលវេលា រហ័សដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ នូវក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២៥ឯកឧត្តមទេព អស្នារិទ្ធបានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់បង្កើនការផលិតព័ត៌មានឱ្យកាន់តែសម្បូរបែបជាពិសេសព័ត៌មានជាវីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា មានការពេញនិយមប្រើហ្វេសបុក ទិកតុក និងទស្សនាវីដេអូព័ត៌មានខ្លីៗ។ ដូច្នេះ មន្ត្រីព័ត៌មានត្រូវបង្កើនការផលិតមាតិកាព័ត៌មានជាវីដេអូឱ្យបានច្រើនដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗ និងវឌ្ឍនភាពរបស់ខេត្តលើគ្រប់វិស័យ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថា ដើម្បីឱ្យការផលិតព័ត៌មានប្រកបដោយភាពទាក់ទាញទាមទារឱ្យមន្ត្រីព័ត៌មានសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសថតវីដេអូ ការជ្រើសរើសប្លង់ថត កាត់តវីដេអូ និងមានភាពច្នៃប្រឌិតខ្ពស់។ ឯកឧត្តមបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តព្រៃវែង ក៏ដូចជាមន្ទីរព័ត៌មានផ្សេងៗទៀត…

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

  វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប…

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់

  ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី…