នារសៀលថ្ងៃអង្គារ ទី14 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
Author: doly
៩ខែ ដើមឆ្នាំ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ដោះស្រាយបណ្ដឹង បាន ៦០០ និងអនុវត្តទណ្ឌកម្មមន្ត្រីមួយចំនួនទៀត!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំង៦០០ ដែលបានដោះស្រាយនោះ រួមមាន ផ្នែករដ្ឋបាល មាន២៨៧បណ្ដឹង និងផ្នែកនគរបាល មាន៣១៣បណ្ដឹង។ លទ្ធផលនេះ ស្មើនឹង៧៧ភាគរយ នៃបណ្តឹង សរុបចំនួន ៧៧៥បណ្ដឹង។ បើតាមឯកឧត្តមអគ្គាធិការ លទ្ធផលនេះ បើធៀបរយៈពេល៩ខែដូចគ្នា កាលពីឆ្នាំ២០២៤ គឺអគ្គាធិការដ្ឋាន សម្រេចការដោះស្រាយបណ្ដឹងបានចំនួន ៧៤ភាគរយ កើនឡើង៣ភាគរយ ខណៈពាក្យបណ្តឹងសល់ចំនួន១៧៥បណ្តឹងទៀត…
បទវិភាគ៖ពីការផ្តួចផ្តើមដល់ការអនុវត្តជាក់ស្តែង ផែនការចិនបានជំរុញដល់ការអភិវឌ្ឍស្ត្រីទូទាំងពិភពលោក
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្រ្តីដែលបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងសំណើ៤ចំណុចអំពីការពន្លឿនដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី ហើយប្រកាសពីវិធានការចំនួន៥ចំណុចរបស់ភាគីចិនក្នុងការគាំទ្រការអភិវឌ្ឍបុព្វហេតុស្ត្រីសកល ។ “រួមគ្នាបង្កើតបរិយាកាសដ៏ល្អប្រសើរដែលមានអំណោយផលដល់ការអភិវឌ្ឍរបស់ស្ត្រី” “រួមគ្នាពូនជ្រំកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃបុព្វហេតុស្ត្រី” “រួមគ្នាកសាងនិម្មាបនកម្មអភិបាលកិច្ចដែលធានាដល់សិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី”និង “រួមគ្នាចារទំព័រថ្មីនៃការជំរុញកិច្ចសហប្រតិបត្តិការសកលខាងស្ត្រី” ។លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងសំណើ៤ចំណុចដូចខាងលើក្នុងកិច្ចប្រជុំលើកនេះ ដែលមានគោលបំណងចាក់គ្រឹះមូលដ្ឋាន បង្ហាញពីគន្លឹះនិងផ្តល់ការធានាសម្រាប់ដំណើរការថ្មីនៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ស្ត្រី ដែលមានអំណោយផលដល់ការប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែទូលំទូលាយនិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍កាន់តែធំទូលាយ ។ បច្ចុប្បន្ននេះ ឃ្លាតពីការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៅឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិនៅសល់តែ៥ឆ្នាំ ក្នុងការអភិវឌ្ឍបុព្វហេតុស្ត្រី ឱកាសស្ថិតនៅជាមួយបញ្ហាប្រឈម ។ មួយផ្នែក បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មីបានពន្លឿនជំហានទៅមុខ ដែលនាំមកនូវឱកាសកាន់តែច្រើនដល់ស្ត្រីទូទាំងពិភពលោក ។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន…
សេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់! Statement Condemning the Actions of Sa Kaeo Provincial Administration and Thai Armed Force for Entering and Bulldozing the Land of Cambodia Citizens Prey Chan Village!
សេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់! Statement Condemning the Actions of Sa Kaeo Provincial Administration and Thai Armed Force for Entering and Bulldozing the Land of Cambodia Citizens Prey Chan Village! #dolynews
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ស្ដីពីការជួបប្រជុំគ្នារវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ
រាជធានីភ្នំពេញ : លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់…
ព័ត៌មានមិនពិត (មួលបង្កាច់)! Fake News ដែលសារព័ត៌មានថៃ ចេះតែផ្សាយបែបស្រមើស្រមៃ
… សារព័ត៌មានដ៏ធំ២របស់ថៃគឺ TheNation និង Khaosod បានចេញផ្សាយខ្លឹមសារព័ត៌មានបែបញុះញង់និង បំភ្លៃការពិត ដោយបានយករូបភាពចាស់មកចុះផ្សាយដោយភ្ជាប់ជាមួយនឹងការសរសេរលាបពណ៌ថាមានការប្រមូលផ្ដុំអ្នកសារព័ត៌មាន អ្នកកាសែត និង ពលរដ្ឋ ផ្អើលឈូរឆរនៅភូមិព្រៃចាន់ និងភូមិជោគជ័យខណៈដែលស្ថានភាពពិតជាក់ស្ដែងពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងស្ថានភាពស្ងប់ស្ងាត់ជាធម្មតាគ្មានការប្រមូលផ្ដុំប្រជាពលរដ្ឋ គ្មានការចល័តកម្លាំងឡើយ។ យ៉ាងណាម៉ិញនៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា នេះ ក្រុមសង្កេតការណ៍អន្តរកាល (IOT) កំពុងចុះអង្កេតពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងនៅភូមិព្រៃចាន់។ ចរិតសរសេរព័ត៌មានរបស់ថៃគឺមិនគោរពទៅតាមវិជ្ជាជីវៈសារព័ត៌មាន ជាការសរសេរព័ត៌មានបែបចងមុង និង ស្រមើស្រមៃដោយគ្មានមូលដ្ឋានពិតទាល់តែសោះថែមទាំងយករូបភាពរបស់ត្រយងទៅភ្ជាប់ជាមួយខ្លឹមសារដែលសរសេរលក្ខណៈមួលបង្កាច់និងបំភ្លៃការពិត។ សារព័ត៌មាន The Nation និង Khaosod…
នាព្រឹកថ្ងៃសុក្រ ទី10 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផេដ្រូ ហ្សាក់ឡិន (Pedro Zwahlen) ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃសុក្រ ទី10 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផេដ្រូ ហ្សាក់ឡិន (Pedro Zwahlen) ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
