នាព្រឹកថ្ងៃទី1 ខែមករា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង18រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នៅវិមាន7មករា រាជធានីភ្នំពេញ។ #dolynews
Author: doly
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាស្ពានដែកបាឡេ-ជ័យជំនះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2025នេះ ក្រោយក្រុមការងារធ្វើការជួសជុលកាលពីម្សិលមិញ។ មន្រ្តី និងអាជ្ញាធរខេត្តជាប់ព្រំដែន បាននិងកំពុងមមាញឹកជួសជុសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាម20ថ្ងៃ៕
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាស្ពានដែកបាឡេ-ជ័យជំនះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2025នេះ ក្រោយក្រុមការងារធ្វើការជួសជុលកាលពីម្សិលមិញ។ មន្រ្តី និងអាជ្ញាធរខេត្តជាប់ព្រំដែន បាននិងកំពុងមមាញឹកជួសជុសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាម20ថ្ងៃ៕ #dolynews
នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន។
នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2025នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន។ #dolynews
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិតថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយដែលមានជាធរមាន បើទោះបច្ចុប្បន្នកម្ពុ ជានិងថៃមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងក្តី។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅជនរួមជាតិតថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយដែលមានជាធរមាន បើទោះបច្ចុប្បន្នកម្ពុ ជានិងថៃមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់នៅនឹងកន្លែងក្តី។ #dolynews
ប្រទេសចិនប្តេជ្ញាបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការបើកចំហកម្រិតខ្ពស់ ហើយនឹងដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់កំណើនសេដ្ឋកិច្ចសកល
ចាប់តាំងពីការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១–២០២៥) ប្រទេសចិនសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសក្នុងដំណើរនៃការផ្លាស់ប្តូរពីគំរូអភិវឌ្ឍន៍ ដែលផ្តោតលើកំណើនខ្ពស់ទៅជាគំរូអភិវឌ្ឍន៍ដែលផ្តោតលើកំណើនប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ប្រទេសចិនបានខិតខំឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ និងលើកកម្ពស់ការបើកចំហកម្រិតខ្ពស់។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែក៏បានរួមចំណែកដល់ការជំរុញស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។ ក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននាពេលថ្មីៗនេះ ប្រទេសចិន បានបង្ហាញពីទិសដៅគោលនយោបាយសម្រាប់ផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) ដែលក្នុងនោះរដ្ឋាភិបាលចិននឹងបន្តពង្រឹងការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យស៊ីជម្រៅការបើកចំហកម្រិតខ្ពស់ ក្នុងចំណោមអាទិភាពការងារសេដ្ឋកិច្ចនានា។ សម្រាប់ចិន ការជំរុញអាទិភាពទាំងពីរនេះ មិនត្រឹមតែជាក្បាលម៉ាស៊ីននៃកំណើនទេ…
លោក គង់ សារិទ្ធិ ប្រគល់អំណោយមូលនិធិសមាគម IPA និងសប្បុរសជន ជូនរដ្ឋបាលខេត្តបាត់ដំបង
នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ បាននាំយកអំណោយ “មូលនិធិមនុស្សធម៌ ជួយសមរភូមិមុខ និងជនភៀសសឹក” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងសប្បុរសជន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងជួរមុខ…
