នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥…
Author: doly
ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ម៉ាស៊ីនថត និងស្លាបប៉ាកកាគឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃដែលបង្កឡើងដោយក្រុមយោធាថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។ ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ…
នារសៀលថ្ងៃសុក្រ ទី9 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បឋមអំពីការរៀបចំលំនៅឋានបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋភៀសសឹក ( ក្រុមទី2និងក្រុមទី3 ) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នារសៀលថ្ងៃសុក្រ ទី9 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់បឋមអំពីការរៀបចំលំនៅឋានបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋភៀសសឹក ( ក្រុមទី2និងក្រុមទី3 ) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ #dolynews
នាថ្ងៃទី9 ខែមករា ឆ្នាំ2026នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងទ័ពជើងទឹកនៅក្នុងមូលដ្ឋានសមុទ្ររាម ឆ្នាំ2025 និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ពលនាវិកថ្មីបំពេញក្របខ័ណ្ឌ ឱ្យមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។
នាថ្ងៃទី9 ខែមករា ឆ្នាំ2026នេះ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានអញ្ជើញជាអធិបតីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងទ័ពជើងទឹកនៅក្នុងមូលដ្ឋានសមុទ្ររាម ឆ្នាំ2025 និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ពលនាវិកថ្មីបំពេញក្របខ័ណ្ឌ ឱ្យមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។ #dolynews
លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦
នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ក្នុងន័យរួមចំណែកថ្មីរបស់ចិននិងអាហ្វ្រិកជំរុញសាមគ្គីភាពរបស់ប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកល ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលនិងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕ #dolynews
ក្រសួងការពារជាតិចិន៖ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពគួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ
នាព្រឹកថ្ងៃទី៨ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធយោធានៅពេលថ្មីៗកន្លងទៅនេះ ។ មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ? លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងសុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុន តែភាគីជប៉ុនមិនបានពិចារណាពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពសុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវ…
ក្ដៅៗរូបភាពលោក Chen Zhi ដែរជាជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងករណីប្រតិបត្តិការមជ្ឈមណ្ឌលឆ.បោ.កតាមតាមអនឡាញ (Scam) លោក Chen Zhi កាលពីខែតុលាកន្លងទៅនេះ ត្រូវបានសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម ក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ បោកប្រាស់មនុស្សជាច្រើននៅជុំវិញពិភពលោក គិតជាទឹកប្រាក់ប្រមាណ 15ពាន់លានដុល្លារអាម៉េរិក។ រូបភាព៖ សារព័ត៌មានហុងកុង HK01
ក្ដៅៗរូបភាពលោក Chen Zhi ដែរជាជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងករណីប្រតិបត្តិការមជ្ឈមណ្ឌលឆ.បោ.កតាមតាមអនឡាញ (Scam) លោក Chen Zhi កាលពីខែតុលាកន្លងទៅនេះ ត្រូវបានសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម ក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ បោកប្រាស់មនុស្សជាច្រើននៅជុំវិញពិភពលោក គិតជាទឹកប្រាក់ប្រមាណ 15ពាន់លានដុល្លារអាម៉េរិក។ រូបភាព៖ សារព័ត៌មានហុងកុង HK01 #dolynews
នាព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារពាក់ព័ន្ធ និងដាក់ទិសដៅបន្តបម្រើឱ្យសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាផ្សេងៗ ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារពាក់ព័ន្ធ និងដាក់ទិសដៅបន្តបម្រើឱ្យសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាផ្សេងៗ ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ធនាគារជាតិ ផ្អាកធនាគារព្រីនស៍ មិនឱ្យផ្តល់សេវាថ្មី ទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក
ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឺខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក…
BREAKING! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយ។ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។
BREAKING! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយ។ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ #dolynews
