នាព្រឹកថ្ងៃអង្គារ ទី14 ខែកក្កដា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។

នាព្រឹកថ្ងៃអង្គារ ទី14 ខែកក្កដា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។ #dolynews

នាព្រឹកថ្ងៃអង្គារ ទី14 ខែកក្កដា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី6 នីតិកាលទី7 ដោយមានរបៀបវារៈចំនួន 5រួមមាន៖

  1 – ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន 1រូប។ 2 – ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ 3 – ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។ 4 – ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។ 5 – ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល…

នាព្រឹកថ្ងៃអង្គារ ទី14 ខែកក្កដា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា លើកទី6 នីតិកាលទី7 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃអង្គារ ទី14 ខែកក្កដា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភា លើកទី6 នីតិកាលទី7 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ #dolynews

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជួយឱ្យពលរដ្ឋចេះពិចារណាមុនចែករំលែកព័ត៌មាន

  ខែត្តកោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ទទួលបានជោគជ័យក្នុងការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យចេះត្រិះរិះពិចារណាមុននឹងចែករំលែកព័ត៌មានអ្វីមួយ និងរង់ចាំផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការជាមុនសិន។ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រសួងព័ត៌មានបានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណ ៦០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការនេះអស់រយៈពេលពីរឆ្នាំមក ពលរដ្ឋ…

លំអិតព័ត៌មាន រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2026នេះ ចំនួនអ្នកទេសចរណ៍ 551 នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ ហើយក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។

លំអិតព័ត៌មាន រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2026នេះ ចំនួនអ្នកទេសចរណ៍ 551 នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ ហើយក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។ #dolynews

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុខៈ ដឹកនាំចុះធ្វើសិក្ខាសាលា នៅវិទ្យាល័យ ហ៊ុន សែន ពាមរក៍

  ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង…

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមិនទទួលយក និងមិនទទួលស្គាល់អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពី«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»។ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» គឺខុសច្បាប់ មិនមានសុពលភាព និងគ្មានការរឹតត្បិតខាងផ្លូវច្បាប់ ។ ប្រទេសចិនមិនទទួលយក ហើយក៏មិនទទួលស្គាល់ដែរ។ប្រទេសចិនក៏មិនទទួលយកការទាមទារ ឬសកម្មភាពណាមួយដែលផ្អែកលើ«ការកាតក្តី»នេះឡើយ។ ការតាក់តែង «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» គឺជាវិធានការសំខាន់មួយដើម្បីអនុវត្ត«សេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង» ហើយក៏ជាគំនិតឯកភាពរួមដ៏សំខាន់រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានផងដែរ។ អ្វីដែលហៅថា«សំណុំរឿងមជ្ឈត្តកម្ម»គ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹង «ក្រមប្រតិបត្តិ» ហើយហ្វីលីពីនមិនគួរប្រើប្រាស់វាដើម្បីបង្កជាឧបសគ្គដល់ការឈានទៅរកការសម្រេចបាននូវ «ក្រមប្រតិបត្តិ» នោះទេ៕…

ប្រសាសន៍សំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាជាមួយមន្ត្រីក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2026នេះ រំលឹកលើកឡើងថា កម្ពុជាឆ្លងកាត់ដំណាក់កាល3 បើគិតពីឆ្នាំ1979មក៖

  – ដំណាក់ការទី1 «ធ្វើមិចឲ្យតែបានឆ្អែត» ដោយសារពេលនោះរកអ្វីហូបមិនបាន ហូបគ្រប់មុខឲ្យតែបានឆ្អែត។ – ដំណាក់កាលទី2«ហូបឲ្យឆ្អែតហើយឆ្ងាញ់» (ហូបឆ្ងាញ់ដោយមិនបានតមច្រើន លើសកម្រិត អាចកើតទៅជាមានជំងឺផ្សេងៗ)។ – ដំណាក់កាលទី3 «ហូបឲ្យឆ្អែត ឲ្យឆ្ងាញ់ និងឲ្យមានសុវត្ថិភាព» ដូច្នេះបានជាបច្ចុប្បន្នឈានដល់ដំណាក់កាលគិតគូរ ការពារដល់អ្នកប្រើប្រាស់ ដោយទប់ស្កាត់បញ្ហាគីមី ឬការប៉ះពាល់ដល់សុខភាព។ #dolynews

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអោយដឹងថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន 1/200 000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ1908 និង 1919 និងយោងតាមផែនទី L7017 មាត្រដ្ឋាន 1/50 000 ដែលថៃគូសដោយឯកតោភាគី

  State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and…

នាព្រឹកថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2026នេះ ក្រសួងព័ត៌មានបានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន 13ស្ថាប័ន ទៅយកព័ត៌មាននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយតំបន់នេះត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី27 ខែធ្នូ ឆ្នាំ2025 កន្លងទៅនេះ។

នាព្រឹកថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2026នេះ ក្រសួងព័ត៌មានបានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន 13ស្ថាប័ន ទៅយកព័ត៌មាននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយតំបន់នេះត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី27 ខែធ្នូ ឆ្នាំ2025 កន្លងទៅនេះ។ #dolynews