ប្រសាសន៍សំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាជាមួយមន្ត្រីក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី10 ខែកក្កដា ឆ្នាំ2026នេះ រំលឹកលើកឡើងថា កម្ពុជាឆ្លងកាត់ដំណាក់កាល3 បើគិតពីឆ្នាំ1979មក៖

 

– ដំណាក់ការទី1 «ធ្វើមិចឲ្យតែបានឆ្អែត» ដោយសារពេលនោះរកអ្វីហូបមិនបាន ហូបគ្រប់មុខឲ្យតែបានឆ្អែត។

– ដំណាក់កាលទី2«ហូបឲ្យឆ្អែតហើយឆ្ងាញ់» (ហូបឆ្ងាញ់ដោយមិនបានតមច្រើន លើសកម្រិត អាចកើតទៅជាមានជំងឺផ្សេងៗ)។

– ដំណាក់កាលទី3 «ហូបឲ្យឆ្អែត ឲ្យឆ្ងាញ់ និងឲ្យមានសុវត្ថិភាព» ដូច្នេះបានជាបច្ចុប្បន្នឈានដល់ដំណាក់កាលគិតគូរ ការពារដល់អ្នកប្រើប្រាស់ ដោយទប់ស្កាត់បញ្ហាគីមី ឬការប៉ះពាល់ដល់សុខភាព។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *