លោក ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀចបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ស ថេត និងលោកជំទាវ ចែកជូនសិស្សានុសិស្ស លោកនាយក លោកគ្រូអ្នកគ្រូនៃសាលាមត្តេយ្យក្របៅចាស់

 

ខេត្តព្រៃវែង÷ព្រឹក ថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះលោក ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម និងលោកជំទាវចែកជូនសិស្សានុសិស្ស លោកនាយក លោកគ្រូអ្នកគ្រូនៃសាលាមត្តេយ្យក្របៅចាស់។

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀចបានឲ្យដឹងថា,អំណោយដែលយកមកចែកជូននាពេលនេះរួមមាន÷ សៀវភៅសិក្សាចំនួន ៣៣០០ក្បាល (បីពាន់បីរយក្បាល) និងថវិកា ២.៦៥០.០០០រៀល (ពីរលានម្ភៃប្រាំមុឺនរៀល) ដើម្បីចែកជូនសិស្សានុសិស្ស លោកនាយក លោកគ្រូអ្នកគ្រូនៃសាលាមត្តេយ្យក្របៅចាស់ និងសាលាបឋមសិក្សាក្របៅចាស់ ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ឡោ ម៉េងហួតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល ស្រុកកញ្ជ្រៀច ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច និងលោកជំទាវ សូមឲ្យក្មួយៗសិក្សានុសិស្សទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អនិងខិតខំរៀនសូត្រដើម្បីក្លាយជាទំពាំងស្នងឬស្សីជួយខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិយើង ។ហើយត្រូវចៀសអោយឆ្ងាយពីគ្រៀងញៀននិងល្បែងអបាយមុខផ្សេងៗ៕ដោយ÷តុង សីហា

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *