យ៉ាងណាមិញ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត។

សូមជម្រាបជូនថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ ក្នុងការតភ្ជាប់ចរាចរណ៍ពីស្រុកចិត្របុរី នៅត្រើយខាងកើត ទៅស្រុកព្រែកប្រសព្វ នៅត្រើយខាងលិចខេត្តក្រចេះ ដែលបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ កាលពីថ្ងៃទី1 មេសា
2026 កន្លងទៅ៕
#dolynews

