កណ្តាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួន លោកវរៈសេនីយ៍ទោ សម រីណា អធិការរងមាន់ស្ងោរ ខណ្ឌជ្រោយចង្វារ និង បក្សពួក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់ ពាក់ព័ន្ធការស្លាប់របស់មន្រ្ដីជាប់កិច្ចសន្យាមួយរូបនាពេលកន្លងមកថ្មីៗនេះ ។ ហើយការចុះទៅចាប់ជនរងគ្រោះនៅក្រុង អារិយក្សត្រ ដោយគ្មានបទបញ្ជា គ្មានដីកាពីតុលាការ គ្មានការសុំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បណ្ដាលឱ្យជនរងគ្រោះភិតភ័យលោតទឹកសម្លាប់ខ្លួននោះ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមច្បាប់!

គួររំលឹកផងដែរថា កាលកាលពីយប់ថ្ងៃទី17 ខែមិថុនា ឆឆ្នាំ2026នេះ លោក សម រីណា អធិការរងខណ្ឌជ្រោយចង្វារ បាននាំបក្សពួក 3នាក់ទៀត ចុះទៅចាប់ជនរងគ្រោះនៅក្រុង អារិយក្សត្រ ខេត្តកណ្តាល ដោយគ្មានបទបញ្ជា គ្មានដីកាពីតុលាការ គ្មានការសុំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បណ្ដាលឱ្យជនរងគ្រោះភិតភ័យលោតទឹកសម្លាប់ខ្លួនពីលេីសាឡាង បន្ទាប់ពីបាត់ខ្លួនកូនប្រុស ម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដេីម្បីស្រាវជ្រាវរកយុត្តិធម៌ជូនកូនប្រុសគាត់។
យ៉ាងណាមិញពេលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន 3នាក់ហេីយរួមទាំងអធិការរងម្នាក់ផង ហើយម្នាក់ទៀតកំពុងរត់គេចខ្លួន៕
#dolynews

