នារសៀលថ្ងៃសៅរ៍ទី6 ខែមិថុនា ឆ្នាំ2026នេះ សមត្ថកិច្ចបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន 6 ទីតាំង នៅផ្សារចិន ផ្លូវ78 សង្កាត់ទន្លេបាសាក់

រាជធានីភ្នំពេញ៖ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះក្រុមការងារបានឃាត់ខ្លួនជនបរទេស ចំនួន2 នាក់ ដែលស្នាក់នៅគ្មាលិខិតឆ្លងដែន ហើយក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជាធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញបានដឹកនាំក្រុមការងារសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន 6 ទីតាំង នៅផ្សារចិន ផ្លូវ78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យ៉ាងណាមិញលោកស្រី ដោ សម្ផស្ស បានជម្រាបជូនទៀតថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ លោក លោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *