ផ្កាយ2 ហួរ​ សុខហេង​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​នៅ​ខណ្ឌឬស្សីកែវ​ ពាក់ព័ន្ធនិងការផ្ដល់​ទីតាំង​អោយ​ពួក​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

 

រាជធានីភ្នំពេញ : តាមប្រភព​ពី​សមត្ថកិច្ចខណ្ឌឬស្សីកែវ​បានអោយដឹងថា​ នៅរសៀល​ថ្ងៃ​ទី​ 1 ខែ​មិថុនា​ ឆ្ឆ្នាំ2026នេះ​ លោក​ ជិន​ ប៊ុនធឿន​ ប្រធាន​គណៈបញ្ជាការឯកភាព​ខណ្ឌឬស្សីកែវ​ បានដឹកនាំ​ មន្រ្តី​នគរបាល​ខណ្ឌ​ ឬស្សីកែវ​ ស្ទាក់ឃាត់ខ្លួនលោក​ឧត្ដមសេនីយ៍ទោ​ ហួរ​ សុខហេង​ ពាក់ព័ន្ធនិងការផ្ដល់​ទីតាំង​អោយពួកឧក្រិដ្ឋជនឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ នៅ​សង្កាត់​ ស្វាយ​ប៉ាក​ ខណ្ឌ​ ឬស្សីកែវ​ ។

យ៉ាងណាមិញការ​ឃាត់ខ្លួននេះ​បាន​ធ្វេីឡេីង​បន្ទាប់​ពី​ គណៈបញ្ជាការឯកភាព​ខណ្ឌ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះចំនួន​ 4ទីតាំង​ស្ថិតនៅ​ ភូមិ​ ស្វាយ​ប៉ាក​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឬស្សីកែវ​ នាយប់ថ្ងៃទី31 ខែឧសភា ឆ្នាំ2026 កន្លងទៅ ដោយ​ឃាត់ជនបរទេសបានមួយ​ចំនួន​ និង​ ដកហូត​វត្ថុតាង​រួមមាន​ទូរស័ព្ទដៃ​ 313គ្រឿង​ កុំព្យូទ័រ​ 40គ្រឿង​ និង​សម្ភារមួយចំនួនទៀត​ ។ ហើយទីតាំង​ផ្ទះ​ទាំងនេះ​ត្រូវបានគេដឹងថា​ជា​របស់លោកឧត្ដមសេនីយ៍ទោ​ ហួរ​ សុខហេង​ ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *