ស្វាយរៀង : សម្តេចបញ្ជាក់ថា សម្តេចជាអ្នកខេត្តកំពង់ចាម គឺទុរេនកំពង់ចាមមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ដោយខេត្តបាត់ដំបងទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងមកដល់ភ្នំពេញប៉ុណ្ណោះ។
មហាជនរួមទាំងសម្តេចមិនទាន់អស់ចិត្តចំពោះមន្ត្រីដែលប្រកាសថាជាទុរេនកំពង់ចាមនោះ បានជាប់វិន័យហើយនៅ? ខណៈអ្នកនាំចូលនោះបានសារភាពហើយ សម្តេចបានឲ្យសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចំពោះមន្ត្រី ក.ប.ប ផងដែរថា តើមានចំណាត់ការបែបណា? សម្តេចតេជោបានសង្កត់ធ្ងន់ថា នេះគឺវាទាក់ទងនឹងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
#dolynews
