សេចក្តីប្រកាសព័ត៌មាន លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អត្តលេខ 57872 ជាមន្ត្រីនគរបាលផ្កាយ2 មានមុខតំណែងអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យឈប់សម្រាកពីការងារ ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល 1ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី1 ខែមីនា ឆ្នាំ2026នេះ រហូតដល់ថ្ងៃទី1 ខែមីនា ឆ្នាំ2027 តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ69 អនក្រ.តត ចុះថ្ងៃទី19 ខែមករា ឆ្នាំ2026 ។
#dolynews

