នាព្រឹកថ្ងៃសុក្រ ទី23 ខែតុលា ឆ្នាំ2026នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕

នាព្រឹកថ្ងៃសុក្រ ទី23 ខែតុលា ឆ្នាំ2026នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឲ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕ #dolynews

ពីមហាដំណើរទៅកាន់មហាចក្ខុវិស័យ ៖ ស្មារតីតស៊ូរបស់ចិន​ក្នុងការកសាងអនាគត និង ជំរុញការអភិវឌ្ឍសកល

  មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ​ ​និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម​។ នៅឆ្នាំ២០២៦ ​ ក្នុង​​ ​ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើ​រ​ ការរំលឹក​ប្រវត្តិសាស្ត្រនេះមិនត្រឹម​តែ​ជាការឈ្វេងយល់អំពី​អតីតកាលប៉ុណ្ណោះទេ ​ថែ​ម​ទាំង​ជាការពិចារណា​អំពី​ប្រភព​កម្លាំងចិត្ត​ដែលជំរុញ​ប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត​។ មហាដំណើរគឺជាឫសគល់​នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការ​លើវាសនា​ប្រទេ​សជាតិ ហើយស្មារតីមហា​ដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន ។ ​ ស្មារតី​នេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់ និងការបើកទូលាយ ​ការកសាងហេដ្ឋា​រចនា​​​សម្ព័ន្ធ ការអភិវឌ្ឍឧស្សាហកម្ម…

បណ្ណាល័យដែលជាអំណោយរបស់ទូតចិនតមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាន ដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តពោធិ៍សាត់

  ខេត្តពោធិ៍សាត់៖ បណ្ណាល័យមិត្តភាពកម្ពុជា-ចិន ទី៤ ដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈវេទិកាម្ព័ន្ធសង្គមស៊ីវិល ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅសាលាបឋមសិក្សាគីរីបរវង្ស ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ឯកឧត្តម​ កឹមរ័ត្ន​ វិសិដ្ឋ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ ដោយមានការចូលរួមពីលោកចៅសង្កាត់ចំរេីនផល មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ២០០នាក់។ ក្នុងនាមម្ចាស់អំណោយ និងតាងនាមឯកឧត្តម​…

នាព្រឹកថ្ងៃចន្ទ ទី19 ខែតុលា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែលផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ ហើយសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ រមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មបដិសណ្ឋារកិច្ច អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃចន្ទ ទី19 ខែតុលា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែលផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ ហើយសកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ រមណីយដ្ឋាន…

នាព្រឹកថ្ងៃចន្ទ ទី19 ខែ តុលា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Gordan Grlic-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាព្រឹកថ្ងៃចន្ទ ទី19 ខែ តុលា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Gordan Grlic-Radman រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ #dolynews

អនុក្រឹត្យ ស្តីពីនីតិវិធី និងលក្ខខណ្ឌនៃការគ្រប់គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី។

អនុក្រឹត្យ ស្តីពីនីតិវិធី និងលក្ខខណ្ឌនៃការគ្រប់គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្ត្រី។ #Dolynews

ម្ចាស់គណនី Facebook ឈ្មោះ អឿន សុគន្ធា បង្ហោះសារសុំទោសសមត្ថកិច្ច ក្រោយចោទប្រកាន់រឿងពិន័យល្បឿននៅផ្លូវជាតិលេខ៤១

  កំពង់ស្ពឺ៖ ម្ចាស់គណនី Facebook ឈ្មោះ Oeurn Sokunthea បានបង្ហោះសារសុំទោសជាសាធារណៈចំពោះសមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានបង្ហោះសារចោទប្រកាន់ថា ការអនុវត្តច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤១ មានការមិនប្រក្រតីពាក់ព័ន្ធនឹងការផាកពិន័យ និងការដកពិន្ទុបណ្ណបើកបរ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គណនី Facebook ខាងលើបានបង្ហោះសារព្រមានអ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យល្បឿននៅចន្លោះគីឡូម៉ែត្រលេខ៣០-៣១ លើផ្លូវជាតិលេខ៤១ ដោយលើកឡើងថា ការបង់ប្រាក់ពិន័យចំនួន ១២០.០០០រៀល ត្រូវដកពិន្ទុបណ្ណបើកបរ១ពិន្ទុ ខណៈការបង់ប្រាក់ចំនួន ១៨០.០០០រៀល មិនត្រូវបានដកពិន្ទុឡើយ។ ទោះជាយ៉ាងណា…

ខួប៩០ ឆ្នាំ៖ ស្មារតីមហាដំណើរបំភ្លឺមាគ៌ាទំនើបកម្មតាមបែបផែនចិនក្នុងយុគសម័យថ្មី

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរពីមួយជំនាន់ទៅមួយជំនាន់។ តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិនដែល«តម្កល់ទុកប្រជាជនជាចម្បង»,«ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះក៏បានក្លាយជា«លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។ ពិតណាស់ បច្ចុប្បន្ននេះ…

សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស

  ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។ សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១.…

បទវិភាគ៖ ការវិវឌ្ឍរីក​ចម្រើន​ប្រកបដោយស្ថិរភាពដែល​ជាកម្លាំង​ចល​ករ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​បាន​និង​កំពុង​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់

  “នៅត្រីមាស​ទីបី ទិន្នន័យលើ​វិស័យ​ជា​ច្រើន​ ដូច​ជាការ​ប្រើប្រាស់ ពាណិជ្ជកម្ម​អន្តរ​ជា​តិ​និង​ការ​បណ្តាក់​ទុន​ជា​ដើម​បានកើន​ឡើង​ប្រកបដោយស្ថិរភាព​ សេដ្ឋកិច្ច​ចិន​ឆ្ពោះ​ទៅ​មុខ​ក្រោម​សម្ពាធ ដោយមាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​​ប្រកបដោយស្ថិរភាព ហើយ​កម្លាំង​ចលករត្រូវ​បាន​ប្រមូល​ផ្តុំ​ជា​បន្ត​បន្ទាប់ ។ ​​” នាពេល​ថ្មីៗ​កន្លង​ទៅនេះ អ្នក​សារ​ព័ត៌​មាន​បាន​ទទួលព័ត៌មាន​ពី​មជ្ឈ​មណ្ឌល​ព័ត៌មានជាតិ​​នៃ​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​និង​កំណែទម្រង់ចិន​ថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំង​ពីនិន្នាការ​ល្អ​ប្រសើរ​នៃសេដ្ឋកិច្ចចិន។ យោងតាមទិន្នន័យ​ធំ​នៃ​ការ​ប្រើប្រាស់នៅ​ហ្នឹង​កន្លែង​បាន​បង្ហាញឲ្យឃើញថា នៅត្រី មា​ស​ទីបី ទំហំទឹកប្រាក់នៃ​ការ​ប្រើប្រាស់​គ្រប់​ប្រភេទ​របស់ប្រទេស​ចិន​បាន​កើន​ឡើង​២,៦​ភាគ​រយ​ បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​ ល្បឿន​នៃអត្រាកំណើន​ត្រូវបាន​លើក​កម្ពស់​០,៧ភាគរយ ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទីពីរ​ឆ្នាំ​នេះ ។ នៅ​ខែ​កញ្ញា ទម្ងន់​ផ្ទុក​ទំនិញ​របស់​នាវា​ដែល​ចាកចេញ និង​មកដល់​កំពង់ផែសំខាន់ៗ​បាន​កើន​ឡើង​៥៣,២​ភាគ​រយ​ និង​៤,៥ភាគរយ​ដោយ​ឡែក​ពីគ្នា បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន ។ ប្រ​ឈម​មុខ​នឹង​បរិបទ​​អន្តរជាតិ​ដែលមាន​ភាពកាន់តែស្មុគស្មាញនិង​តឹង​រ៉ឹង​ ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​ចិន​បាន​រក្សា​និន្នាការ​ល្អប្រសើរជាបន្តបន្ទាប់…