សេចក្តីជូនដំណឹង ស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ចាប់ពីថ្ងៃទី18 ខែមេសា ឆ្នាំ2026នេះ តំលៃប្រេងសាំងធម្មតាលក់ 4,950 រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតលក់ 5,700 រៀល/លីត្រ ) ។ #dolynews
Author: doly
រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម្ចាស់និងរថយន្តមួយគ្រឿង ដែលប្រជាពលរដ្ឋបានចោមរោមវាយរថយន្ត បង្កការភ្ញាក់ផ្អើល ថារថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្យាយាមបើករត់គេច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង7 និង30នាទី យប់ថ្ងៃទី16 ខែមេសា ឆ្នាំ2026នេះ នាថ្ងៃចូលឆ្នាំទី3 ប្រពៃណីជាតិខ្មែរ ស្ថិតនៅចំណុចផ្លូវលេខ90 កែងផ្លូវព្រះស៉ីសុវត្ថិ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សួនជម្រាបជូនថានូវក្នុងហេតុការណ៍នេះ រថយន្តបានរងការខូចខាត បែកកញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងសាំង,កញ្ចក់ទ្វារក្រោយខាងឆ្វេង,កញ្ចក់មើលក្រោយខាងឆ្វេង,ស្តុបក្រោយមួយគូរ និងឆូតចំហៀងខាងឆ្វេង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ…
ព័ត៌មានលម្អិតលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អតីតស្នងការរងនគរបាលខេត្តកណ្តាល ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិ មកជាវរសេនីយ៍ឯក តួនាទី(មន្រ្តី)។
ខេត្តកណ្តាល : តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយថា លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អតីតស្នងការរងនគរបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិមកជាវរសេនីយ៍ឯកតួនាទីជា (មន្រ្តី) ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកំហែងយក (ឲ្យប្រគល់ប្រាក់) ករណីនេះកើតហេតុនូវថ្ងៃទី13 ខែមេសា ឆ្នាំ2026នេះ នៅវេលាម៉ោង17 និង30នាទី នូវចំណុចការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជន យុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ”។ ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ!…
នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។
នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។ #dolynews
