កណ្តាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួន លោកវរៈសេនីយ៍ទោ សម រីណា អធិការរងមាន់ស្ងោរ ខណ្ឌជ្រោយចង្វារ និង បក្សពួក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់ ពាក់ព័ន្ធការស្លាប់របស់មន្រ្ដីជាប់កិច្ចសន្យាមួយរូបនាពេលកន្លងមកថ្មីៗនេះ ។ ហើយការចុះទៅចាប់ជនរងគ្រោះនៅក្រុង អារិយក្សត្រ ដោយគ្មានបទបញ្ជា គ្មានដីកាពីតុលាការ គ្មានការសុំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល បណ្ដាលឱ្យជនរងគ្រោះភិតភ័យលោតទឹកសម្លាប់ខ្លួននោះ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ចាត់ការតាមច្បាប់! គួររំលឹកផងដែរថា កាលកាលពីយប់ថ្ងៃទី17 ខែមិថុនា ឆឆ្នាំ2026នេះ លោក សម…
Author: doly
កម្ពុជា-ចិនចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩
រដ្ឋធានីប៉េកាំង៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាទ្វេភាគី រវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម អា ដុង លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន និងចុះហត្ថលេខាលើ «អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩» ។ ការចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនេះគឺជាជំហានយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលនឹងក្លាយជាកម្លាំងចលករ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ឱ្យកាន់តែស៊ីជម្រៅ ស្អិតរមួត…
រសៀលថ្ងៃសុក្រ ទី26 ខែមិថុនា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបលោកជំទាវ MILENA CARIDAD ZALDIVAR PIEDRA ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
រសៀលថ្ងៃសុក្រ ទី26 ខែមិថុនា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបលោកជំទាវ MILENA CARIDAD ZALDIVAR PIEDRA ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម
នៅថ្ងៃទី២៥ ខែមិថុនា ខណៈពេលលោក Tarique Rahman នាយករដ្ឋមន្ត្រីបង់ក្លាដែសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Zahir Uddin Swapon រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែស បានចុះហេដ្ឋាលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែស» និង«អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយទូរទស្សន៍ជាតិនៃប្រទេសបង់ក្លាដែស» នៅក្រុងប៉េកាំង ក្រោមអធិបតីភាពនៃនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាមួយស្ថានីយវិទ្យុជាតិបង់ក្លាដែស និងទីភ្នាក់ងារសារព័ត៌មានជាតិបង់ក្លាដែសផងដែរ ។ អនុលោមតាមឯកសារសហប្រតិបតិ្តការ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន…
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ
រដ្ឋធានីប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានហៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
ដកផ្កាយ2អោយនៅផ្កាយ1 របស់នាយនគរបាលជាតិទាំង 2នាក់ ដែលទទួលរងការពិន័យរហូតដល់បន្ថយស័ក្តិមួយផ្កាយ គឺឧត្តមសេនីយ៍ទោ ហេង សារឿន និងឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅ នេះបើតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី2 ខែមិថុនា ឆ្នាំ2026នេះ ។
ដកផ្កាយ2អោយនៅផ្កាយ1 របស់នាយនគរបាលជាតិទាំង 2នាក់ ដែលទទួលរងការពិន័យរហូតដល់បន្ថយស័ក្តិមួយផ្កាយ គឺឧត្តមសេនីយ៍ទោ ហេង សារឿន និងឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅ នេះបើតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី2 ខែមិថុនា ឆ្នាំ2026នេះ ។ #dolynews
នាព្រឹកថ្ងៃសុក្រ ទី26 ខែមិថុនា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលត្រូវពិភាក្សា និងឆ្លងនៅព្រឹកនេះ រួមមាន៖
1 – របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ 2 – សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ2025-2030។ 3 – សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ 4 – សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។ 5 – សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។ 6 – សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ #dolynews
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី25 ខែមិថុនា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27មិថុនា 2026។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី25 ខែមិថុនា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27មិថុនា 2026។ #dolynews
