នារសៀលថ្ងៃពុធ ទី14 ខែមករា ឆ្នាំ2026នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកល ប្រកបដោយមនុស្សធម៌,ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ និងការ រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្តជាដើម។ លោកបណ្ឌិតបញ្ជាក់ថា ១. សច្ចធម៌ប្រវត្តិសាស្រ្ត៖ កម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងជាង២ពាន់ឆ្នាំដូចក្នុងកំណត់ត្រានៃសៀវភៅស្រាវជ្រាវចេញផ្សាយដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដោយឡែកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏មានអាយុកាលឈានចូលដល់វ័យ៦៨ឆ្នាំផងដែរ។ ២. ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ទាំងកម្ពុជា ទាំងចិនសុទ្ធតែមានឆន្ទៈរួមគ្នាឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក…
លិខិតបំភ្លឺរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ផ្ញើទៅកាន់ និពន្ធនាយក របស់សារព័ត៌មាន The Japan Times
ឆ្លើយតបទៅនឹងអត្ថបទដែលបានចុះផ្សាយដោយសារព័ត៌មាន The Japan Times មានចំណងជើងថា “ពិភពលោកកំពុងបរាជ័យ នៅកម្ពុជា (ម្តងទៀត) និងលើកនេះគ្រប់គ្នាកំពុងឈឺចាប់ (The World is Failing Cambodia (Again) and This Time Everyone is Suffering)” ចុះថ្ងៃទី29 ខែធ្នូ ឆ្នាំ2025 ស្ថានទូតកម្ពុជាបានផ្ញើលិខិតបំភ្លឺទៅកាន់ អ្នកនិពន្ធនាយក របស់សារព័ត៌មាន The Japan…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច!
ភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឯកឧត្តម KIM Chang Yong បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី…
នារសៀលថ្ងៃអង្គារ ទី13 ខែមករា ឆ្នាំ2026 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃអង្គារ ទី13 ខែមករា ឆ្នាំ2026 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម KIM CHANG YONG ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មី និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្កើនប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់អំពើទារុណកម្ម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។ ការថ្លែងជំរុញណែនាំនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម…
