សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងច្រកជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2025នេះតទៅ ការសម្រេចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺតបតាមការសម្រេចចិត្តជាឯកតោភាគីរបស់ថៃ ដែលបិទច្រក សាយតាគូ-ជប់គគីរ មុន។ #dolynews
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងច្រកជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2025នេះតទៅ ការសម្រេចរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា គឺតបតាមការសម្រេចចិត្តជាឯកតោភាគីរបស់ថៃ ដែលបិទច្រក សាយតាគូ-ជប់គគីរ មុន។
នារសៀលថ្ងៃទី20 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមពិភាក្សាលើប្រធានបទទី2 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទទី2 “ ការពង្រឹងនិងពង្រីកសមាជិកភាព ស.ស.យ.ក.” សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប។
នារសៀលថ្ងៃទី20 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមពិភាក្សាលើប្រធានបទទី2 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទទី2 “ ការពង្រឹងនិងពង្រីកសមាជិកភាព ស.ស.យ.ក.” សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប។ #dolynews
សូមបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នការចាញ់បោកចោរសៀមឈ្លានពាន ព្រោះនាពេលថ្មីៗនេះ ពួកក្រុមជ្រុលនិយមសៀម បានលេងវិធីបែបស្មោគគ្រោគបំផុត ដោយបង្កើត Facebook មានរូបសម្តេចតេជា និងឈ្មោះ ហ៊ុន សែន ជាអក្សរសៀម ហើយផ្ញើសារក្នុងន័យថា សួស្តីបាទ ខ្ញុំហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ 300បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន 50.000បាតភ្លាម ពេលច្បាំងឈ្នះ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នការចាញ់បោកចោរសៀមឈ្លានពាន ព្រោះនាពេលថ្មីៗនេះ ពួកក្រុមជ្រុលនិយមសៀម បានលេងវិធីបែបស្មោគគ្រោគបំផុត ដោយបង្កើត Facebook មានរូបសម្តេចតេជា និងឈ្មោះ ហ៊ុន សែន ជាអក្សរសៀម ហើយផ្ញើសារក្នុងន័យថា សួស្តីបាទ ខ្ញុំហ៊ុន សែន ពេលនេះខ្ញុំកំពុងប្រមូលទុនដើម្បីកសាងកងទ័ពច្បាំងនឹងថៃ សូមជួយបាញ់លុយឲ្យខ្ញុំ 300បាត តាម True Money ហើយខ្ញុំនឹងសងគុណទៅវិញចំនួន 50.000បាតភ្លាម ពេលច្បាំងឈ្នះ។ #dolynews
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ!
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ! ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា…
នាព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ ទីស្តីការក្រសួងមហាផ្ទៃ។
នាព្រឹកថ្ងៃទី19 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ ទីស្តីការក្រសួងមហាផ្ទៃ។ #dolynews
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។ *** សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ…
សេចក្តីថ្លែងការណ៍ គណបក្ស Palang Pracharath មានការព្រួយបារម្ភអំពីស្ថានភាព និងការអនុវត្តគោលនយោបាយសន្តិសុខក្នុងស្រុក ក្រោម ការដឹកនាំរបស់លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ កង្វះបទពិសោធន៍ និង ជំនាញចរចាក្នុងការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា។ ប្រការនេះបានប៉ះពាល់ដល់ទំនុកចិត្តក្នុងការគ្រប់គ្រង ប្រទេសក្នុងចំណោមប្រជាជន និងប្រទេសស៊ីវិល័យ ដោយពឹងផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការចរចា ដែលបង្កើតហានិភ័យសម្រាប់ប្រទេស រួមជាមួយនឹង ការប្រើប្រាស់ពាក្យប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកម្លាំងសន្តិសុខរបស់ប្រទេស ដែលការពារ និងរក្សាអធិបតេយ្យភាពរបស់ ប្រជាជនថៃដោយលំបាក។ ដូច្នេះជាការសមស្របដែលលោកនាយករដ្ឋមន្ត្រីប្រកាសលាលែងពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះ។
សេចក្តីថ្លែងការណ៍ គណបក្ស Palang Pracharath មានការព្រួយបារម្ភអំពីស្ថានភាព និងការអនុវត្តគោលនយោបាយសន្តិសុខក្នុងស្រុក ក្រោម ការដឹកនាំរបស់លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ កង្វះបទពិសោធន៍ និង ជំនាញចរចាក្នុងការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា។ ប្រការនេះបានប៉ះពាល់ដល់ទំនុកចិត្តក្នុងការគ្រប់គ្រង ប្រទេសក្នុងចំណោមប្រជាជន និងប្រទេសស៊ីវិល័យ ដោយពឹងផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការចរចា ដែលបង្កើតហានិភ័យសម្រាប់ប្រទេស រួមជាមួយនឹង ការប្រើប្រាស់ពាក្យប្រមាថដល់សេចក្តីថ្លៃថ្នូររបស់កងកម្លាំងសន្តិសុខរបស់ប្រទេស ដែលការពារ និងរក្សាអធិបតេយ្យភាពរបស់ ប្រជាជនថៃដោយលំបាក។ ដូច្នេះជាការសមស្របដែលលោកនាយករដ្ឋមន្ត្រីប្រកាសលាលែងពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនេះ។ ក្នុងនាមជាមនុស្សម្នាក់ដែលបានធ្វើការផ្នែកសន្តិសុខពេញមួយជីវិតរបស់ខ្ញុំ…
នារសៀលថ្ងៃទី18 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមពិភាក្សាលើប្រធានបទទី2 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំខ្លឹមសារប្រធានបទទី2 “ ការពង្រឹងនិងពង្រីកសមាជិកភាព ស.ស.យ.ក.” សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តាមប្រព័ន្ធវីដេអូហ៊្សូម។
នារសៀលថ្ងៃទី18 ខែមិថុនា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមពិភាក្សាលើប្រធានបទទី2 បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំខ្លឹមសារប្រធានបទទី2 “ ការពង្រឹងនិងពង្រីកសមាជិកភាព ស.ស.យ.ក.” សម្រាប់កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តាមប្រព័ន្ធវីដេអូហ៊្សូម។ #dolynews
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក…
