នារសៀលថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្រុមហ៊ុន KOUA SHOJI Co., Ltd. ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ1952 ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេសការកែច្នៃសំណល់ ឬសំរាមផ្សេងៗ កន្លងមកក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់…
នារសៀលថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្រុមហ៊ុន KOUA SHOJI Co., Ltd. ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ1952 ដែលផ្តោតសំខាន់លើការគិតគូរដល់បរិស្ថាន ពិសេសការកែច្នៃសំណល់ ឬសំរាមផ្សេងៗ កន្លងមកក្រុមហ៊ុនផ្តួចផ្តើមនូវសកម្មភាពជាច្រើនផងដែរនៅកម្ពុជា លើសកម្មភាពលើកកម្ពស់ការយល់ដឹងពីការបែងចែកសំណល់ គាំទ្រសកម្មភាពប្រមូលសំរាម ការកែច្នៃសំណល់ប្លាស្ទិក និងកីឡាផ្នែកនារីផងដែរ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តសៀមរាប លើសពីនេះក្រុមហ៊ុន KOUA SHOJI Co., Ltd. ក៏មានគោលដៅពង្រីកបន្ថែមសកម្មភាពរបស់ខ្លួននៅខេត្តផ្សេងៗទៀតផងដែរនាពេលអនាគត។
សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិន ត្រូវបិទបញ្ចប់នៅថ្ងៃនេះ ប្រកបដោយភាពជោគជ័យ នាពនាព្រឹកថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ អញ្ជើញចូលរួមដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីឯក WEI WENHUI មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ក្នុងពិធីបិទសមយុទ្ធ«នាគមាសឆ្នាំ2025» បន្ទាប់ពីកងទ័ពកម្ពុជា និងចិន ជាង2ពាន់នាក់ធ្វើសមយុទ្ធរួមគ្នាយៈពេល15ថ្ងៃពោលគឺចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី28ឧសភា ទទួលលទ្ធផលយ៉ាងត្រចះប្រចង់ប្រកបដោយផ្លែផ្កាផងដែរ ។
សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិន ត្រូវបិទបញ្ចប់នៅថ្ងៃនេះ ប្រកបដោយភាពជោគជ័យ នាពនាព្រឹកថ្ងៃទី28 ខែឧសភា ឆ្នាំ2025នេះ អញ្ជើញចូលរួមដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីឯក WEI WENHUI មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ក្នុងពិធីបិទសមយុទ្ធ«នាគមាសឆ្នាំ2025» បន្ទាប់ពីកងទ័ពកម្ពុជា និងចិន ជាង2ពាន់នាក់ធ្វើសមយុទ្ធរួមគ្នាយៈពេល15ថ្ងៃពោលគឺចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី28ឧសភា ទទួលលទ្ធផលយ៉ាងត្រចះប្រចង់ប្រកបដោយផ្លែផ្កាផងដែរ ។ #dolynews
ទីក្រុងតូក្យូប្រទេសជប៉ុន នាព្រឹកថ្ងៃពុធ ទី28 ខែឧសភា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ ។
ទីក្រុងតូក្យូប្រទេសជប៉ុន នាព្រឹកថ្ងៃពុធ ទី28 ខែឧសភា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ ។ #dolynews
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអគ្គរដ្ឋអាជ្ញារុស្សី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រួមទាំងវិស័យមហាផ្ទៃ! ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសាវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ជាក់ស្ដែងក្នុងជំនួបនោះ…
ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តចំពោះការខិតខំរបស់កម្ពុជា
ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានបេសកកម្ម IOM សរសើរនិងលើកទឹកចិត្តចំពោះការខិតខំរបស់កម្ពុជា ក្នុងកិច្ចជំនួបជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Nellie GUSAYNI ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) ថ្លែងដោយមិនអល់អែកថា ក្នុងនាមជាជនជាតិលីបង់ ម្នាក់ លោកស្រី ដឹងនិងយល់អំពីទុក្ខលំបាករបស់ប្រទេស ដែលមានសង្គ្រាមស៊ីវិល ព្រមទាំងបញ្ហាជាច្រើន ដែលត្រូវការពេលវេលា ដើម្បីដោះស្រាយ…
