ពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រកម្ពុជា-ចិនបើកឱ្យសាធារណជនចូលទស្សនាដោយសេរី

  រាជធានីភ្នំពេញ ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានមានប្រសាសន៍ថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោលបំណង អបអរ ចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរ-ចិន។បង្ហាញពីទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរដែលបានបន្តឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។…

កម្ពុជា ចិន បង្ហាញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

  រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។…

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team…

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានការផ្ទុះអាវុធបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង ធ្វើប្រតិបត្តិការស្រាវជ្រាវតាមខ្លួនក្រុមឧក្រិដ្ឋជនមកវិញបានអស់ហើយ សរុបអ្នកទោស6នាក់ ព្រមទាំងស្ដ្រីម្នាក់ដែលមករំដោះផង។

BREAKING (Update): ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានការផ្ទុះអាវុធបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង ធ្វើប្រតិបត្តិការស្រាវជ្រាវតាមខ្លួនក្រុមឧក្រិដ្ឋជនមកវិញបានអស់ហើយ សរុបអ្នកទោស6នាក់ ព្រមទាំងស្ដ្រីម្នាក់ដែលមករំដោះផង។ #dolynews

ព័ត៌មានបឋម នាព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានករណីផ្ទុះហេតុការណ៍មួយ បានកក្រើកអស្ចារ្យដោយមានក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការ ខេត្តស្វាយរៀង ដើម្បីរំដោះបក្ខពួកអោយចូលទៅក្នុងឡានដើម្បីរត់គេចខ្លួន នូវពេលសមត្ថកិច្ចដឹកអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ហើយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។

ព័ត៌មានបឋម នាព្រឹកថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ មានករណីផ្ទុះហេតុការណ៍មួយ បានកក្រើកអស្ចារ្យដោយមានក្រុមឧក្រិដ្ឋជនមួយក្រុម ទំនងជនជាតិវៀតណាម បានចូលទៅបាញ់រំដោះអ្នកទោសម្នាក់នៅតុលាការ ខេត្តស្វាយរៀង ដើម្បីរំដោះបក្ខពួកអោយចូលទៅក្នុងឡានដើម្បីរត់គេចខ្លួន នូវពេលសមត្ថកិច្ចដឹកអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ហើយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ក្រុមឧក្រិដ្ឋជន និងយកអ្នកទោសមកវិញ។ #dolynews

នាព្រឹកថ្ងៃអង្គារ ទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃអង្គារ ទី18 ខែវិច្ឆិកា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ #dolynews

សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្ដីពី “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង”។

សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្ដីពី “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង”។ #dolynews

នាព្រឹកថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានប្រគល់អំណោយជូនរដ្ឋបាលខេត្ត ស្នងការដ្ឋានខេត្ត និងគណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5

បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ពិសេសបន្តទុកចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ឬគ្រោះអាសន្នផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន 50លានរៀល ដល់គណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី3 ទី4 និងទី5…

ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត

រាជធានីភ្នំពេញ : អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ” នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ…

សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

  តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ Last night,…